បទល្មើស​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែតុលា​នេះ មានការ​ថយចុះ​

ព្រះសីហនុ: តាម​ការ​ឱ្យដឹងពី លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ បទល្មើស​ទូទាំង ខេត្ត​ព្រះសីហនុ មានការ​ថយចុះ ៥ ករណី លើ ៨ ករណី ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ នេះ បទល្មើស​ព្រហ្មទណ្ឌ កើតឡើង​ចំនួន​៥​ករណី លើ​៨​ករណី បើ​ប្រៀបធៀប នឹង​ខែកញ្ញា ឆ្នាំ​២០១៥ មានការ​ថយចុះ ៣​ករណី ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ ០​ករណី លើ​២​ករណី និង​បទល្មើស​ម​ជ្ឈឹ​ម កើតឡើង​មាន ចំនួន​៥​ករណី លើ​៦​ករណី​។ បទល្មើស​ព្រហ្មទណ្ឌ​នេះ កម្លាំង​ជំនាញ បាន​បង្ក្រាប បាន​១០០​ភាគរយ នៃ​ចំនួន​បទល្មើស កើតមានឡើង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៩​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ ក៏​ដូច​អគ្គ​ស្នង​នគរបាល​ការ​ជាតិ ប្តេជ្ញាចិត្ត​ខិតខំ អនុវត្តន៍​ការងារ យ៉ាង​ខ្ជាប់ខ្ជួន ទៅតាម​ផែនការ​ណែនាំ របស់​ក្រសួងមហាផ្ទៃ ត្រៀមខ្លួន​ជានិច្ច ក្នុងការ​បំពេញភារកិច្ច​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន ឱ្យបាន​ល្អប្រសើរ​ថែមទៀត ពិសេស ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មកលេង​កម្សាន្ត ខេត្ត​ព្រះសីហនុ ឱ្យ​ស័ក្តិ​សមជា​កិត្តិនាម តារា​រៈនា​ទិសនិរតី និង​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ លើ​សកលលោក​។​

​លោកស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា កងកម្លាំង​នគរបាល ទូទាំង​ខេត្ត​ព្រះសីហនុ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងនាម​ជា​សេនាធិការ ឱ្យ​អាជ្ញាធរខេត្ត លើ​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ចូលរួម សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​មូលដ្ឋាន ភូមិ​ឃុំ តាមរយៈ​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព  ដើម្បីឱ្យ​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ខេត្ត​ព្រះសីហនុ មានការ​ថយ ចុះ​ជា​បន្តទៀត​៕V​/S

បទល្មើស​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែតុលា​នេះ មានការ​ថយចុះ​

បទល្មើស​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែតុលា​នេះ មានការ​ថយចុះ​

បទល្មើស​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែតុលា​នេះ មានការ​ថយចុះ​

បទល្មើស​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែតុលា​នេះ មានការ​ថយចុះ​