​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង មន្ត្រីនគរបាល ក្រុង​ស្វាយរៀង​

ស្វាយរៀង: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល ខេត្តស្វាយរៀង លោក យូ ប៊ុន​នី អភិបាលក្រុង​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង​។

​តាម​ប្រកា​សលេខ ៩៧៦៦ ប្រ​.​ក​. របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង មន្ត្រី​នគរបាលជាតិ ត្រូវបាន​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ១.​លោក​វរ​:​សេនីយ៍​ទោ ងិន សុផល អត្តលេខ​០៣៧៧៣ ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង ជា​នាយការិយាល័យ គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​ជាតិពុល​។ ទី​២.​លោក​វរ​:​សេនីយ៍​ត្រី ប្រាក់ ជុ​ត អត្តលេខ ២៨៦១៤ ពី​នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង​។ ទី​៣.​លោកស្រី អនុសេនីយ៍ឯក សុខ វណ្ណា អត្តលេខ ២៨៦៥៣ ជា​អធិការរង នៃ​អធិការនគរបាល ក្រុង​ស្វាយរៀង​៕V/S