​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ សេពសន្ថវៈ ក្មេងស្រី អាយុ​៦​ឆ្នាំ

ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍ ចាក់អង្រែ​ក្រោម បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ក្មេងស្រី អាយុ​៦​ឆ្នាំ ។ ការឃាត់ខ្លួន ជន​ល្មោភ​តណ្ហា​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៥​ល្ងាច  ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រោង​កម្មករសំណង់ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោយពី​ទទួល​បណ្តឹង​ពី អាណាព្យាបាល របស់​ក្មេងស្រី​រងគ្រោះ​។​

​នគរបាល​ប៉ុស្តិ៍ ចាក់អង្រែ​ក្រោម បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ង៉ាន សាវង្ស ហៅ ប៊ុ​ក  ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​រោង​កម្មករ សំណង់ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ  ពីបទ​រំលោភ​សេពសន្ថវ​: មាន​ស្ថាន​ទម្ងន់ទោស (​លើ​កុមារី អាយុ​៦​ឆ្នាំ​)​។

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ ព្រលប់​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនសង្ស័យ បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ នៅក្នុង​ទីលំនៅ​រោង​កម្មករសំណង់ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ខណ​:​ពេលដែល​កុមារី​រងគ្រោះ ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ ចេញពី​ការដ្ឋាន​សំណង់ មក​កន្លែង​ស្នាក់នៅ​វិញ​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​៕V​/S

​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ សេពសន្ថវៈ ក្មេងស្រី អាយុ​៦​ឆ្នាំ