​ស្លាប់​៩ របួសធ្ងន់​ស្រាល​២៥​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​១០​វិច្ឆិកា​

ភ្នំពេញ​: នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ២០​លើក យប់ ១៣​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់ ៩​នាក់ (​ស្រី ១​នាក់​) អ្នករបួស ធ្ងន់ ១៣ នាក់ (​ស្រី ១​នាក់​) របួសស្រាល ១២​នាក់​(​ស្រី ២​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ២០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៩​គ្រឿង​, រថយន្ត​ធុន​តូច ៧​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង​, ថ្មើរជើង ២​គ្រឿង ។​

​មូលហេតុ ដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ១១​លើក​, ស្រវឹង ២, មិន​គោរព​សិទ្ធិ ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, បើកបរ​ងងុយដេក ១​លើក​, កត្តា​យានយន្ត ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន ២១​នាក់​(​យប់ ១០​នាក់​) ។​

​ក្នុងនោះ មាន​រថយន្ត ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ផាក ពិន័យ​សរុប ចំនួន ១.៧៧២ គ្រឿង (​រថយន្ត​ធំ ៧៦៦​គ្រឿង​) ស្មើនឹង ១.៧៧២​ករណី​, ល្មើស​ក្រដាស​ស្នាម មាន ១.០២២​គ្រឿង ស្មើនឹង ១.០២២ ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧៥០ គ្រឿង ស្មើនឹង ៧៥០ ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ២.០២៦​គ្រឿង ៕V​/S