នារី​ម្នាក់ សង្ស័យ​បែក​ថ្នាំ ដើរ​ស្រែកច្រៀង

ភ្នំពេញ​: នារី​ស្រស់ស្អាត​ម្នាក់ ទើបតែ​ចុះ​ពីលើ រថយន្ត​តាក់ស៊ី​មួយគ្រឿង សង្ស័យ​បែក​ថ្នាំ ដើរ​ស្រែកច្រៀង​បណ្តើរ និង​រាំ​បណ្តើរ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើលដល់​អ្នកធ្វើដំណើរ​តាមផ្លូវ នាំគ្នា​ចោមរោម​មើល​។  ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ស្តុ​ប​ចំការមន ក្នុង​សង្កា​ក់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​មុនពេល​កើតហេតុ និង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ គេ​ឃើញ នារី​ស្រស់ស្អាត​ម្នាក់ ទើបតែ​ចុះ​ពីលើ រថយន្ត​តាក់ស៊ី​មួយគ្រឿង អាយុ​ប្រហែលជា ២០​ឆ្នាំ ពាក់អាវ​ពណ៌​ខៀវ ស្លៀកខោ​ខូ​ប៊ូ​យ​ខ្លី ពណ៌​ស ក្នុង​ដៃ​មាន​កាន់​ទូរស័ព្ទ​មួយគ្រឿង បន្ទាប់មក ក៏​មក​អង្គុយ នៅលើ​កៅអី​ក្រោម​ឆ័​ត្រ ក្បែរ​គោលដៅ​របស់​ប៉ូលិសចរាចរ ហើយ​ក្រោយមក នារី​ស្រស់ស្អាត​រូបនេះ ក៏បាន​ក្រោក​ដើរ តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​វិមានឯករាជ្យ ដោយ​ដើរ​ស្រែកច្រៀង​បណ្តើរ និង​រាំ​បណ្តើរ នៅតាម​ផ្លូវ យ៉ាង​សប្បាយរីករាយ ឥត​ខ្វល់ ចេះតែ​ដើរទៅ​មុខ​រហូត មិនដឹងថា ទៅណា​ទេ ៕V​/S

នារី​ម្នាក់ សង្ស័យ​បែក​ថ្នាំ ដើរ​ស្រែកច្រៀង