​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​ចងក សម្លាប់ខ្លួន​នៅក្នុង​ព្រៃ​

កំពង់ស្ពឺ: បុរស​ចំណាស់​ម្នាក់ បាត់​ខ្លួន​២​ថ្ងៃ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ចងក​សម្លាប់​ខ្លួន នៅ​ព្រៃភ្នំ ក្នុង​សភាព​ហើម​ស្អុយ​។ ហេតុការណ៍ ប្រទះ​សាក​សព​នេះ បាន​កើតមាន ឡើងនៅវេលា​ម៉ោង ២​និង​២០​នាទី រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លើ​ភ្នំ​ក្រាំង​ម្កាក់ ចម្ងាយ​ប្រហែល ១.៥០០ ម៉ែត្រ ពី​ភូមិ​ក្រាំង​ចចាត ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​បុរស​ដែល​បាន​ចង​.​ក​ស្លាប់​នោះ ឈ្មោះ ឡុង វុ​ធ ហៅ នំ  អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តា​ព្រៈ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។ តាម​ក្រុមគ្រួសារ បាន​និយាយថា កាលពី​ម៉ោង ៥ ល្ងាច ថ្ងៃទី​៨ វិច្ឆិកា កន្លងមកនេះ អត្តឃាត​ជន កើតមាន​សភាព​ភ័យខ្លាច រត់​ចុះ​រត់ឡើង និង​និយាយ​ផ្ដេសផ្ដាស គ្មាន​ហេតុផល និង​បាន​រត់​បាត់​ខ្លួន​ពី​ផ្ទះ​រហូត ហើយ​ក្រុមគ្រួសារ​ដើរ​ក​មិនឃើញ​សោះ លុះ​រហូតមក​ដល់ទី​១០​វិច្ឆិកា ក្រុមគ្រួសារ និង​បងប្អូន បាន​ដើររក​នៅលើ​ភ្នំ​ក្រាំ​ម្កាក់ ក៏​ប្រទះ​​ឃើញ​សាកសព ស្លាប់​ដោយ​ចងខ្សែ​វល្លិ​ថ្នឹង​ទំហំ​ប៉ុន​កូនដៃ ភ្ជាប់​ដើម​សុ​ក្រំ កម្ពស់ ១,២០ ម៉ែត្រ​។​

​ក្រោយពី​ប្រទះឃើញ​សាកសព​ភ្លាម ក៏បាន​រាយការណ៍​មក សមត្ថកិច្ច​ឲ្យ​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​ខ្លួន​សាកសព ។ បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច បាន​សន្និដ្ឋានថា បុរស​ឈ្មោះ ឡុង វុ​ធ ពិតជា​ស្លាប់​ដោយ​ចងក ពិតមែន មិន​ជាប់​ពាក់ព័ន្ធ​ករណី មនុស្សឃាត​នោះទេ និង​បានប្រគល់​សាកសព ជូន​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S