តោះ រៀនសរសេរ​កូដ Java បង្កើត​ហ្គេម Star Wars ចាប់​ពី​មូល​ដ្ឋាន​គ្រឹះ​ទៅ​ទាំង​អស់​គ្នា! (ក្មេង​អាយុ 13 ឡើង​ក៏​អាច​រៀន​បាន​ដែរ)

នេះគឺជាវេបសាយមួយ ដែល​លោ​កអ្នក អាច​រៀន​ស្វែង​យល់ បន្ថែម​អំពី ភាសា​កូដ JavaScript បាន​ចាប់​ពី ថ្នាក់​មូល​ដ្ឋាន​ទៅ ហើយ​អ្វី​ដែល ធ្វើ​អោយ​កាន់​តែ ងាយស្រួល និងកាន់តែចាប់អារម្មណ៍ ក្នុង​ការ​រៀន​នោះ គឺ​ក្នុង​វេបសាយ​នេះ ក៏មាន វគ្គសិក្សាអនឡាញ ឥតគិតថ្លៃ ដែលនឹងបង្រៀន លោកអ្នកអោយរៀន សរសេរកូដ JavaScript ដើម្បីបង្កើត ជាហ្គេម Star Wars មួយផងដែរ។

តោះ រៀនសរសេរ​កូដ Java បង្កើត​ហ្គេម Star Wars ចាប់​ពី​មូល​ដ្ឋាន​គ្រឹះ​ទៅ​ទាំង​អស់​គ្នា! (ក្មេង​អាយុ 13 ឡើង​ក៏​អាច​រៀន​បាន​ដែរ)

ម្យ៉ាងវិញទៀត សម្រាប់ប្អូនៗ ដែលមានអាយុ 13 ឆ្នាំឡើងទៅ ក៏អាចរៀន និងស្វែងយល់ អំពី​វា​បាន​ផង​ដែរ ពោលគឺថាក្នុងវេបសាយនេះ មិនមែនអោយយើង សរសេរតែកូដ មួយមុខប៉ុណ្ណោះទេ តែវាក៏អាច​អោយ យើងចាប់ទាញ អូសកូដនោះ ដើម្បីងាយស្រួល សម្រាប់ក្មេងៗផងដែរ។ ដែលនេះហើយ គឺជា​មធ្យោបាយមួយ អាចជួយអោយ លោកអ្នក រីកចម្រើនផ្នែក ភាសាកូដ JavaScript នេះបន្ថែមទៀត។

ចង់ដឹងបន្ថែម ថាតើគេរៀនយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

យល់យ៉ាងណាដែរ បន្ទាប់ពីបានអាន និងទស្សនាវីដេអូខាងលើនេះ រួចមក? ដូចនេះសម្រាប់ លោកអ្នក ដែលមានចំណាប់អារម្មណ៍ ចង់រៀននេះ អាចចូលទៅកាន់គេហទំព័រ មួយនេះ បាន ដើម្បីចាប់ផ្តើម រៀន​តែ​ម្តង។

  • ដោយ: Mai
  • 11:37 AM, 11 November
  • ប្រភព: foss bytes
  • Tag: ចំណេះដឹងទូទៅ