គ្រាន់​តែ​តម្លើង Tweak នេះ​វា​នឹង​ផ្លាស់​ប្តូរ Shortcuts ខាង​ក្រោម​នេះ​ទៅ​ជា​រាង​មូលភ្លាម

សម្រាប់មិត្តអ្នកអាន ដែលកំពុង ស្វែងរក Tweak កែ Shortcuts ខាងក្រោមនេះ អោយទៅជា រាងមូលដូច Shortcuts ខាងលើ អ្នកអាច សាកល្បងតម្លើង Tweak នេះវានឹង ផ្លាស់ប្តូរភ្លាម។ វាមិនមែន ជា Tweak ផ្លល់អត្ថប្រយោជន៍ អីឡើយ តែវា គ្រាន់តែជា Tweak បន្ថែម សោភ័ណភាព ដល់ឧបករណ៍ របស់អ្នកប៉ុណ្ណោះ។

គ្រាន់​តែ​តម្លើង Tweak នេះ​វា​នឹង​ផ្លាស់​ប្តូរ Shortcuts ខាង​ក្រោម​នេះ​ទៅ​ជា​រាង​មូលភ្លាម

វាមានឈ្មោះថា Ccircle អ្នកអាច ទាញយកវា បានដោយ ឥតគិតថ្លៃ នៅលើ Cydia តែម្តង ព្រោះ Tweak នេះមាន នៅលើ Bigboss ស្រាប់ ហើយវាដំណើរ ការសម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS 9 ដែល Jailbreak និង មាន Cydia រួចរាល់។

បញ្ជាក់៖ សម្រាប់ប្រិយមិត្ត ដែលមានបំណង ចង់ធ្វើការតម្លើង សូមធ្វើតាមការ ណែនាំយើងខ្ញុំ អោយបានច្បាស់លាស់ ជៀសវាង មានបញ្ហា ផ្សេងៗ កើតឡើង ក្រុមការងារ ខេមបូ មិនទទួល ខុសត្រូវ សម្រាប់មិត្តអ្នកអាន ដែលមិនបាន ធ្វើតាមការ ណែនាំ នោះទេ។

តម្រូវការ

  • សម្រាប់ iPhone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9
  • Jailbreak រួចរាល់ និង មាន Cydia

វិធីតម្លើង

  • ចូលទៅកាន់ Cydia រួចធ្វើការស្វែងរក Ccircle និងធ្វើការ តម្លើង រួច Resprings ជាការស្រេច
  • សាកល្បងបើក Control Center អ្នកនឹងឃើញ Shortcut មានរាង មូលភ្លាម

គ្រាន់​តែ​តម្លើង Tweak នេះ​វា​នឹង​ផ្លាស់​ប្តូរ Shortcuts ខាង​ក្រោម​នេះ​ទៅ​ជា​រាង​មូលភ្លាម

យើងខ្ញុំសង្ឈឹមថា មិត្តអ្នកអាន អាចតម្លើង វាបានដោយ ជោគជ័យ ប្រសិនបើអ្នក មានចម្ងល់ ឬ បញ្ហាផ្សេងៗ អ្នកអាច Comment នៅខាងក្រោម នេះបាន ក្រុមការងារ យើងខ្ញុំ នឹងឆ្លើយតប អោយបាន ឆា​ប់រហ័ស តាមដែលអាច ធ្វើទៅបាន!!!

  • ដោយ: Meng
  • 11:39 AM, 11 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ