គណៈកម្មការរៀបចំ ការបោះឆ្នោតមីយ៉ាន់ម៉ា៖ គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោត

រ៉ង់ហ្គូន៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP និងទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះនៅក្នុងការបោះឆ្នោតសកល ដែលធ្វើឡើងកាល ពីថ្ងៃអាទិត្យ កន្លងទៅនេះ។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះថា សំឡេងគាំទ្រគណ បក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី មានចំនួនច្រើនលើសលប់ ដែលនេះជា ជ័យជម្នះមួយជាប្រវត្តិសាស្រ្តក្នុងប្រទេសមីយ៉ាន់ម៉ា នារយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕

គណៈកម្មការរៀបចំ ការបោះឆ្នោតមីយ៉ាន់ម៉ា៖ គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោត