ភាពយន្ត​​ស៊ើបអង្កេត “Spectre” James Bond វគ្គ​ថ្មី​មក​ដល់​កម្ពុជា​ហើយ

ភាពយន្ត​​ស៊ើបអង្កេត “Spectre” James Bond វគ្គ​ថ្មី​មក​ដល់​កម្ពុជា​ហើយ

ភាពយន្ត​ស៊េរី​ស៊ើបអង្កេត​​​បាញ់​ប្រហារ​ James Bond ​វគ្គ​ទី​២៤ ដែល​​មាន​ចំណង​ជើង​ថា “Spectre” បាន​​មក​ដល់​កម្ពុជា​ហើយ ដោយ​នឹង​ចាប់​ផ្ដើម​​ចាក់​បញ្ចាំង​នៅរោង​ភាពយន្ត Major Cineplex by Cellcard ថ្ងៃ​ទី​ ១៣ ខែ វិច្ឆិកា​ ឆ្នាំ ២០១៥​ខាង​មុខ។ ​

 

 

ភាពយន្ត​​ស៊ើបអង្កេត “Spectre” James Bond វគ្គ​ថ្មី​មក​ដល់​កម្ពុជា​ហើយ

 

“Spectre” បាន​ចំណាយ​ដើម​ទុក​​ជិត​៣០០​លាន​ដុល្លារ​ក្នុង​ការផលិត​​​ ដើម្បី​ឲ្យ​ខ្សែភាពយន្ត​មាន​ភាព​ជក់ចិត្ត​និង​អស្ចារ្យ​ជាង​វគ្គ​មុន​ៗ។សម្រាប់​តួ​ James Bond ក្នុង​វគ្គ​ថ្មី​នេះ​គឺ​សម្ដែង​ដោយ​លោក Daniel Craig ដែល​ធ្លាប់​សម្ដែង​ជា​តួ​​ភ្នាក់ងារសំងាត់​នេះ​អស់​៣​វគ្គ​រួចមក​ហើយ។

 

ក្នុង​ផ្ទៃ​សាច់​រឿង​​​ភ្នាក់ងារសំងាត់​ 007 ( James Bond) បាន​ប្រព្រឹត្តិការណ៍​ស៊ើបការណ៍​ដឹង​ពី​អង្គការ​ឧក្រិដ្ឋកម្ម​​មួយ​ហៅថា SPECTRE និង​បាន​បាន​ក្លែង​ខ្លួន​លប​ចូល​ទៅ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​សំងាត់​មួយ​ដើម្បី​លាតត្រដាង​ពី​ជីវិត​របស់​អង្គការ​ឧក្រិដ្ឋកម្ម​មួយ​នេះ​។ ប៉ុន្តែ​ជា​រឿង​អាក្រក់​​មួយ​ក៏​បាន​លើក​ឡើង ក្រុម​អង្គការ​ក៏​បាន​ដឹង​មុន​ថា Jamesលួច​ចូល​​កន្លែង​ប្រជុំ ពេល​នោះ​ក្រុម​ឧក្រិដ្ឋជន​បាន​តាម​បាញ់​និង​ជិះ​ឡាន​ប្រដេញ​ដោយ​តួ​អង្គ Mr.Hinx (សម្ដែង​ដោយ​អ្នក​កីឡាកាស​ Dave Bautista )។ យ៉ាងណា​ក្ដី James Bondនៅ​តែ​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​។

 

 ភាពយន្ត​​ស៊ើបអង្កេត “Spectre” James Bond វគ្គ​ថ្មី​មក​ដល់​កម្ពុជា​ហើយ

 

ដោយ​សារ​អង្គការ​ឧក្រិដ្ឋកម្ម​ SPECTRE មាន​ច្រើន​កន្លែង 007 បាន​​ឲ្យ​ក្រុម​ដៃ​ជើង​ជួយ​រក Dr. Swann (សម្ដែង​ដោយ Léa Seydoux ) ដែល​ជា​កូន​ស្រី​របស់​លោក White (សម្ដែង​ដោយ Jesper Christensen )
ធ្លាប់​ជា​សត្រូវ​របស់​ខ្លួន ព្រោះ Dr. Swann អាច​ដឹង​ពី​រឿង​ខ្លះ​ៗ​ពី​អង្គការ SPECTRE ។

 

ដើម្បី​ជ្រាប​សាច់​រឿង​ឲ្យ​កាន់​ថា​ច្បាស់​​ថា​ល្អ​មើល​ បាញ់​ប្រហារ​សាហាវ​យ៉ាងណា​កុំ​ភ្លេច​ទៅ​ទស្សនា​ទាំង​អស់​គ្នា​​នៅ Major Cineplex by Cellcard ។

 

ទស្សនា Trailerរឿង​ខាង​ក្រោម៖

 

 

ដោយ៖ ហេង សុធារិទ្ធិ

​​​​​​​​​​​