ខ្សែការពារ Liverpool កីឡាករ Mamadou Sakho នឹង​អវត្តមាន​៨​សប្ដាហ៍

​កីឡា​៖​យោងតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ខ្សែការពារ​របស់​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Mamadou Sakho នឹង​អវត្តមាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​មួយ​នេះ​រយៈពេល​ពី​៦​ទៅ​៨​សប្ដាហ៍​ដោយសារតែ​របួស​សរសៃ​ពួរ​ជង្គង់​។ 

​    ​ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​ជង្គង់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​កីឡាករ Bakary Sako អំឡុង​ពេលដែល​ក្លិប​ហង្ស​ក្រហម Liverpool រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួន​ក្រោម​ស្នាដៃ​របស់​ក្លិប Crystal Palace ដោយ​លទ្ធផល​២-១ កាលពី​ថ្ងៃអាទិត្យ​។​

​     យោងតាម​គេហទំព័រ The Independent បាន​ចុះផ្សាយ​ថា ក្រុមគ្រូពេទ្យ​របស់​ក្លិប​ហង្ស​ក្រហម Liverpool បាន​រាយការណ៍​ថា​កីឡាករ Mamadou Sakho នឹងត្រូវ​សម្រាក​ព្យាបាល​របួស​នេះ​រហូតដល់​ទៅ​រយៈ​២​ខែ ហើយ​តំណែង​របស់​កីឡាករ Mamadou Sakho នឹងត្រូវ​ជំនួស​ដោយ​ខ្សែការពារ Dejan Lovren៕

ខ្សែការពារ Liverpool កីឡាករ Mamadou Sakho នឹង​អវត្តមាន​៨​សប្ដាហ៍