Ibrahimovic ឈ្នះ​ពាន់​កីឡាករ​ឆ្នើម​របស់​ស៊ុយអែត​លើក​ទី​១០

​កីឡា​៖​ខ្សែប្រយុទ្ធ​ក្លឹប Paris St-Germain កីឡាករ Zlatan Ibrahimovic បានឈ្នះ​ពាន​កីឡាករ​បាល់ទាត់​ឆ្នើម​ផ្នែក​បុរស​របស់​ស៊ុយអែត​ជា​លើក​ទី​១០​ក្នុង​រយៈពេល​១១​ឆ្នាំ​ចុងក្រោយ​។ នេះ​គឺជា​ការ​ឈ្នះ​ពាន Guldbollen (Golden Ball) ជា​លើក​ទី​៩​ដង​ជាប់ៗ​គ្នា របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ ខណៈ​លើកដំបូង​ទទួលបាន​ក្នុង​ឆ្នាំ​២០០៥​។ 

​ជាមួយគ្នា​នោះ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​ជួយ​ក្លិប Paris St-Germain ឈ្នះ​ពាន​ក្នុងស្រុក​៣​កម្មវិធី​ផ្សេងគ្នា និង​នាំ Paris ឡើង​វគ្គ​១/៤ ផ្ដាច់ព្រ័ត្រ Champions League ក្នុងឆ្នាំនេះ និង​ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ របស់​ក្លិប​។​

​គួរ​បញ្ជាក់ថា អតីត​កីឡាករ Malmo FF របស់​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic បាន​លេង​ឲ្យ​ក្លិប​ជាច្រើន​ដូចជា Juventus, Inter Milan, Barcelona, AC Milan និង​បច្ចុប្បន្ន​គឺ PSG ដែល​គិត​ជា​តម្លៃ​ផ្ទេរ​មាន​ទឹកប្រាក់​ជាង​១៥០​លាន​ផោន​៕

Ibrahimovic ឈ្នះ​ពាន់​កីឡាករ​ឆ្នើម​របស់​ស៊ុយអែត​លើក​ទី​១០
Ibrahimovic ឈ្នះ​ពាន់​កីឡាករ​ឆ្នើម​របស់​ស៊ុយអែត​លើក​ទី​១០