ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង

ព្រៃវែង ៖ អាងទឹកទំនប់ ក្បាលកប៉ាល់ ដែលជាប្រភពទឹក សម្រាប់ផ្គត់ផ្គង់លើផ្ទៃដី ដំណាំស្រូវរដូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង កំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍បូមទឹកបំពេញ ។

លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា ដោយពិនិត្យឃើញស្ថានភាពទឹក ក្នុងអាងទំនប់ក្បាលប៉ាល់ នៅមានកម្រិតតិចតួច មិនគ្រប់ គ្រាន់សម្រាប់ផ្គត់ផ្គង់លើផ្ទៃ ដីដំណាំស្រូវរដូវប្រាំងប្រមាណជាង ៤០០ ហិកតា នៅតំបន់នេះបាន  ក្រុមការងារ មន្ទីររបស់លោក បានរៀបចំដំឡើងម៉ាស៊ីន បូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១ គ្រឿង ដើម្បីបូមយកទឹកពី ទន្លេតូច (ដៃទន្លេមេគង្គ) មកបំពេញអាងទឹកទំនប់ ក្បាលកប៉ាល់នេះ ។

លោក ជុំ សុភី បានបន្តថា បន្ទាប់ពីបានចាប់ដំណើរការបូមទឹកបំពេញអាងទឹកទំនប់ក្បាលកប៉ាល់ តាំងពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ប្រជាកសិករ ក៏បាន និងកំពុងសម្រុកធ្វើការដាំដុះដំណាំ ស្រូវរដូវប្រាំងរបស់ ពួកគាត់ជាបណ្តើរៗផងដែរ ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ចំពោះការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងខេត្តព្រៃវែង មកដល់ពេលនេះ ប្រជាកសិករបានដាំដុះស្រូវរដូវប្រាំង បានចំនួន ២៣.៩៤១ ហិកតា ស្មើនឹងប្រមាណ ៣២ភាគរយ នៃសន្ទស្សន៍ផែនការ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សា បានចំនួន ៥៧.៣១៧ ហិកតា ស្មើនឹងប្រមាណ ២១ភាគរយ នៃផ្ទៃដីអនុវត្តបាន ៕

ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង

ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង

ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង

ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង

ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង

  • ក្រុមការងារមន្ទីរ ធនធានទឹក ខេត្តព្រៃវែង បន្តយុទ្ធការបូមទឹក សង្គ្រោះស្រូវ ប្រជាកសិករ ជាង៤០០ហិកតា នៅស្រុកពោធិរៀង已关闭评论
  • 275 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:ក្នុងស្រុក