ក្រុមហ៊ុនកំពត ស៊ីម៉ង់ត៍ រៀបចំកម្មវិធី នៅកោះពេជ្រ អញ្ជើញតារា Cambodian Idol

ភ្នំពេញ៖ ក្រុមហ៊ុនកំពត ស៊ីម៉ង់ត៍ កាលពីចុងសប្តាហ៍កន្លងទៅ បានរៀបចំកម្មវិធីយ៉ាងអធិកអធម មួយសម្រាប់ អតិថិជនរបស់ខ្លួន អមដោយព្រឹត្តិការណ៍ពិសេសៗ និងវត្តមានតារាកិត្តិយស ជាច្រើននាក់ នៅសាលបុរីកោះពេជ្រ។
អតិថិជនស៊ីម៉ង់ត៍កំពត ជាង ៥០០ នាក់ ដែលជាតំណាងដេប៉ូចែកចាយ សម្ភារៈសំណង់ និងអ្នកម៉ៅការសាងសង់

នៅទូទាំង ២៤ខេត្ត-រាជធានី បានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ និងទទួលបានការផ្តល់ប្រូមូសិន ឱកាសចាប់រង្វាន់ ផ្សងសំណាង និងរីករាយជាមួយការបកស្រាយបទចម្រៀងដោយ លោក អ៊ាម វន្នី លោក ម៉ៅ ហាជី និងតារាជា ច្រើនទៀត ។

កម្មវិធីនេះមានឈ្មោះថា “អាជីវកម្មលូតលាស់រឹងមាំ ជាមួយស៊ីមង់ត៍បូក ខេ ស៊ីមេន” និងរៀបចំឡើងដើម្បីសម្ពោធ ជាថ្មីនូវផលិតផលស៊ីម៉ង់ត៍បូក ខេ ស៊ីមេន ដែលជាស៊ីម៉ង់ត៍បូកមានគុណភាពខ្ពស់ ផលិតក្នុងស្រុកដោយស្នា ដៃកូនខ្មែរ ។

លោកស្រី ប៉ា លី អតិថិជនស៊ីម៉ង់ត៍បូក ខេ ស៊ីមេន បាននិយាយថា “ក្រុមហ៊ុនរៀបចំកម្មវិធី ជាការល្អណាស់ ព្រោះ ជាការលើកទឹកចិត្តដល់ដេប៉ូចែកចាយ និងអតិថិជនឲ្យគាំទ្រកាន់តែខ្លាំងឡើង ហើយម្យ៉ាងទៀតស៊ីម៉ង់ត៍បូក ខេ ស៊ីមេន និងផលិតផលផ្សេងៗរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍កំពត សុទ្ធសឹងជាផលិតផលល្អ គួរនឹងគាំទ្រ ។”

ចំណែក លោក ឈឿន វុត្ថា ជាអ្នកម៉ៅការសាងសង់ ដែលប្រើប្រាស់ស៊ីម៉ង់ត៍បូក ខេ ស៊ីមេន បាននិយាយថា “ស៊ីម៉ង់ត៍បូក ខេ ស៊ីមេន មានភាពរអិល រលោង ស្រួលបូក ជាប់មិនសូវជ្រុះ ។ សម្រាប់ស៊ីម៉ង់ត៍ផ្សេងភាគច្រើន គឺខ្ញុំត្រូវចំណាយកម្លាំងរាងខ្លាំង វាស្អិតដៃ ហើយពិបាកក្នុងការអូស ។ ជាទូទៅ នៅក្នុងការទទួលម៉ៅការផ្សេងៗ ខ្ញុំ តែងជ្រើសរើសស៊ីម៉ង់ត៍បូក ខេ ស៊ីមេន ព្រោះងាយស្រួលចំណេញកម្លាំងពលកម្ម ហើយជញ្ជាំងស្អាត រឹងមាំទៀត។”

លោក ស៊ុមវ៉ាង ម៉ានពីមុនឆៃ (Somwang Manpimonchai) ប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍កំពត បានកត់សម្គាល់ថា ក្រុមហ៊ុនមានការលក់កើនឡើងខ្លាំងជាពិសេស ក្នុងឆ្នាំនេះ និងថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបាន ចូលរួមក្នុងកម្មវិធី និងបានគាំទ្រផលិតផលរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍កំពតរហូតមក ។ លោកសង្ឃឹមថា កម្មវិធីនេះ នឹងជាឱកាសភ្ជាប់ទំនាក់ទំនងថ្មីៗបន្ថែមទៀតរវាងអតិថិជន និងជួយឲ្យអាជីវកម្មរបស់ពួកគាត់ កាន់តែរីកចំរើន រឹងមាំបន្ថែមទៀត៕

ក្រុមហ៊ុនកំពត ស៊ីម៉ង់ត៍ រៀបចំកម្មវិធី នៅកោះពេជ្រ អញ្ជើញតារា Cambodian Idol