​ស្ត្រី​ម្នាក់​ស្រវឹងស្រា បាន​ចុះទៅ​ងូតទឹក ជាមួយ​ប្តី និង​កូន លង់ទឹក​ស្លាប់​

​កណ្តាល: ស្ត្រី​ម្នាក់​ស្រវឹងស្រា បាន​ចុះទៅ​ងូតទឹក ជាមួយ​ប្តី និង​កូន លង់ទឹក​ស្លាប់ ។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​២០​នាទី ព្រលប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​បឹង​អា​ទាំង ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។​

​ស្ត្រី​រងគ្រោះ ឈ្មោះ សឿន សំអុល ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ប្តី​ឈ្មោះ យ៉េ​ង ភាព អាយុ​៤៥​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ដើរ​ចុះទៅ​ងូតទឹក ជាមួយ​ប្តី និង​កូនស្រី ឈ្មោះ​ភាព ណាន់ អាយុ​១៣​ឆ្នាំ ក្នុង​ទឹក​បឹង​អា​ទាំង ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ​។ ពេលទៅដល់ ស្ត្រី​រងគ្រោះ​និង​ប្តី ព្រមទាំង​កូន បាន​ចុះទៅ​ងូតទឹក ដោយ​ជនរងគ្រោះ ចុះ​ងូតទឹក​ជំរៅ​ត្រឹម​ទ្រូង​។ ដល់ពេល​ប្តី និង​កូន ឡើងមក​ផ្លាស់​ខោអាវ​នៅ​មាត់បឹង​។ ស្រាប់តែ​បាត់​ស្ត្រី​រងគ្រោះ មិនឃើញ​ឡើងលើ​គោក បុរស​ជា​ប្តី​ក៏​សួរ​កូនស្រី រកប្រពន្ធ និង​ច្របាច់​ពិល​បំភ្លឺ​មើលទៅ​ក្នុង​ទឹក ឃើញតែ​សក់​អណ្តែត​ក្នុង​ទឹក​។ ប្តី​ស្ត្រី​រងគ្រោះ ក៏​ចុះទៅ​ស្រង់ យកប្រពន្ធ​ឡើងមក​លើគោក ផ្អើលឆោឡោ ដល់​អ្នកជិតខាង​ជាច្រើន​នាក់ មកជួយ​ធ្វើ​ចលនា តែ​ស្ត្រី​រងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ ។​

​សព​ជនរងគ្រោះ បាន​ពិនិត្យ​ដោយ​ហ្មត់ចត់ ពុំមាន​ស្លាក​ស្លាម អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ហើយ​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​ប្រពៃណី​៕V​