​ត្រូវរ៉ូវ​គ្នា​រួមភេទ ខឹង​គេ​បង្អាប់មុខ​មិន​ស្អាត ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ចាប់រំលោភ​

​កំពង់ឆ្នាំង:  សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ទទួល​បណ្តឹង​ពី​នារី​ម្នាក់ ប្តឹង​ចោទថា បាន​ចាប់រំលោភ កាលពី​វេលា​ម៉ោង​ជិត​១២ ថ្ងៃត្រង់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ជើងភ្នំ​វត្ត​ចំពុះ ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ជនសង្ស័យ​ឈ្មោះ នាម សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ហ ស ល អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់ នៅ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

​នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ និង​បងស្រី​បង្កើត របស់គេ​ម្នាក់ទៀត បាននាំគ្នា ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​របស់​ជនសង្ស័យ​។ ក្រោយពី​បាន​ផឹក​អស់​ជិត​មួយ​កេះ​មក ជនសង្ស័យ បាន​បបួល​នាង (​នារី​រងគ្រោះ​) ទៅ​ទិញ​សាច់​ក្លែម ។ ក្នុងពេលនោះ នាង​បាន​ទៅតាម ជនសង្ស័យ​។ ដំបូង ជនសង្ស័យ បាន​ឌុប​ទៅផ្ទះ​របស់គេ រួច​បាន​ឌុប​បង្ហួស មក​វត្តភ្នំ​ចំពុះ​។ នៅពេល​ទៅដល់​ទីនោះ ជនសង្ស័យ បាន​ឈប់​ម៉ូតូ រូ​ច​អូស​ដៃ​នាង ពី​ម៉ូតូ​ចូលទៅក្នុង​ព្រៃរបោះ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បានសម្រេច​តែម្តង​។​

​ក្រោយ​ពេលធ្វើ​សកម្មភាព ចាប់រំលោភ​រួច នាង​បានមក​ប្តឹង សមត្ថកិច្ច​ភ្លាម​តែម្តង ។ ជនសង្ស័យ បាន​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​រំលោភ​នារី​រងគ្រោះ​មែន ប៉ុន្តែ​មិនមែនជា​ការចាប់​បង្ខំ​នោះទេ គឺជា​ការ​ត្រូវរ៉ូវ​គ្នា ទាំងសងខាង​។ ប៉ុន្តែ​ដោយសារតែ​នាង​តួច​ចិត្តនឹង​រូបគេ និយាយ​បង្អាប់​ថា មុខ​នាង​មិន​ស្អាត ហើយ​ខឹង ក៍​ដាក់​ពាក្យបណ្តឹង ទៅ​សមត្ថកិច្ច អោយ​ចាប់​ខ្លួនគេ​តែម្តង ៕V​