ប៉ូលិស​ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

កំពង់ចាម: កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយទោសោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាននគរបាល​បាល​ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ​ចំណុច ភូមិ​ជី​ហែរ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។

​លោក​វរសេនីយទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាល​បាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​:១-​ឈ្មោះ សេង សំបូរ  អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ សេង សម្បត្តិអាយុ ២៥​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២ រស់នៅ​ភូមិ​ជី​ហែរ ឃុំពាមប្រធ្នោះ ស្រុក​កោះសូទិន ជាមួយគ្នា​។​

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​រឹបអូស​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាមពណ៌​ស​២​កញ្ចប់​តូច ទូរស័ព្ទដៃ​២​គ្រឿង ឧបករណ៍​វេច​ខ្ចប់ ថ្នាំញៀន​មួយ​​ចំនួន​ធំ ឧបករណ៍​សេព ថ្នាំញៀន ១​សម្រាប់ ប្រាក់​ញុះញង់ ២០​មឺ​ន​រៀល ជញ្ជីង​អេ​ឡិច​ត្រូ​និ​ចសម្រាប់​ថ្លឹង​ថ្នាំញៀន ១​គ្រឿង និង​ម៉ូតូ​ម៉ាក់​ធូ​ដេ (Today)១​គ្រឿង ។​

​លោក​វរសេនីយទោ​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង ត្រូវបានសមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​តាម​នីតិវិធី តាម​បញ្ញា​ត្តិ​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០១២ ៕​

ប៉ូលិស​ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ប៉ូលិស​ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ប៉ូលិស​ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​