ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា​ចែករំលែក​ចំណេះដឹង​ថ្មីៗ ដល់​អ្នកជំនាញ​ថែទាំ​សុខភាព អំពី​ការព្យាបាល​ជំងឺឆ្កួតជ្រូក​

ភ្នំពេញ: លោកស្រី​វេជ្ជបណ្ឌិត ហុក តុលា អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បានបង្ហាញ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១២ បាន​បង្ហាញថា អត្រា​អ្នកជំងឺ​ឆ្កួតជ្រូក មាន​ចំនួន​ប្រហែល ៨ ម៉ឺន​នាក់ ក្នុង​ទូទាំងប្រទេស​កម្ពុជា ដោយ​ក្នុងនោះ លោកស្រី​វេជ្ជបណ្ឌិត បានលើកឡើង​នូវ​វិធី​បង្ការ​ការពារ​ចំនួន ៥ ចំណុច​ទាក់ទង​នឹង​អ្នក​ដែលមាន​ជំងឺ​ឆ្កូត​ជ្រូក ដូចជា​កុំ​នៅ​ទី​ខ្ពស់ នៅក្នុង​ទឹក កំពុង​បញ្ជា​យានយន្ត ឬ​គ្រឿង​ម៉ាស៊ីន​ជាដើម ដែលជា​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​។

​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា  ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ពិភពលោក បានធ្វើការ​ចែករំលែក​នូវ​ផលិតផល​វេជ្ជសាស្ត្រ​ថ្មី​មួយ ទាក់ទង​នឹង​ជំងឺឆ្កួតជ្រូក ដែលមាន​ការចូលរួម​ពី​សំណាក់​ក្រុម​អ្នកជំនាញ ផ្នែក​វេជ្ជសាស្ត្រ​ប្រមាន​ជាង ១០០ នាក់​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​

​ដោយ​កត់សម្គាល់ថា ជំងឺឆ្កួតជ្រូក​ជា​ជំងឺ​ពី​ប្រព័ន្ធ​ប្រសាទ ដែល​អាច​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​។ វា​គឺជា​ការបញ្ចេញ​នូវ​សញ្ញា​ធ្ងន់ធ្ងរ និង​មិនធម្មតា​នៃ​ប្រព័ន្ធ​ដំណើរការ​ចរន្ត​ខួរក្បាល ហើយ​បណ្តាល​ឲ្យ​ប្រកាច់​។ ការ​ប្រកា​ច់នេះ អាច​កើតឡើង​ដដែលៗ​ក្នុងពេល​ជាក់លាក់​ណាមួយ​។ ក្នុងករណី​ខ្លះទៀត ការ​ប្រកាច់​កើតឡើង​ភ្លាមៗ ក្នុង​រយៈពេល​ខ្លី ដោយសារ​ការបញ្ចេញ​ច​រ​ន្ត​អគ្គិសនី លើសលុប​ពេក នៅក្នុង​កោសិកា​របស់​ខួរក្បាល (​កោសិកា​ប្រសាទ​)​។ មាន​ករណី​ជាច្រើន​ដែល​ជំងឺឆ្កួតជ្រូក អាច​ត្រូវបាន​ព្យាបាល​ដោយ​ជោគជ័យ ជាមួយនឹង​ថ្នាំ​ប្រឆាំងនឹង​ជំងឺឆ្កួតជ្រូក​។​

​ក្នុងឱកាស​ពិសេស​នេះ លោកស្រី​វេជ្ជបណ្ឌិត ហុក តុលា អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ត្រូវបាន​អញ្ជើញ​មក​ធ្វើការ​បង្ហាញ​ពី​ប្រធានបទ​មួយ​ទាក់​ទឹង​នឹង "​ជំងឺឆ្កួតជ្រូក​លើ​ស្ត្រី​មាន​ផ្ទៃពោះ​"​។ លោកស្រី វេជ្ជបណ្ឌិត បាន​លើកឡើងថា ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១២ បង្ហាញថា អត្រា​អ្នកជំងឺ​ឆ្កួតជ្រូក មាន​ចំនួន​ប្រហែល ៨ ម៉ឺន​នាក់ ក្នុង​ទូទាំងប្រទេស តាមរយៈ​ការសិក្សា​នៅ​ខេត្តព្រៃវែង នៃ​ប្រទេស​កម្ពុជា​។ លោកស្រី​វេជ្ជបណ្ឌិត ក៏​បញ្ជាក់ថា ជំងឺ​នេះ កើតឡើង​យូរ​មកហើយ​ទៅលើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ប្រភេទ ប៉ុន្តែ​គេ​រកឃើញថា ជំងឺ​នេះ​ច្រើនតែ​កើត​លើ​កុមារា​អាយុ​ក្រោម ១០ ឆ្នាំ និង​មនុស្ស​ចាស់​អាយុ​ពី ៦៥ ឆ្នាំ​ឡើងទៅ​។​

​លោកស្រី​វេជ្ជបណ្ឌិត តុលា បន្ថែមថា ទម្រង់​ស្រាល​នៃ​ការ​ប្រកាច់​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ប៉ុន្តែ​ជាការ​បារម្ភ​នោះ គឺ​ការ​ប្រកាច់​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ និង​ការ​ប្រកាច់​ដែល​កើតឡើង​នៅ​កន្លែង ឬ​ស្ថានភាព​ដែល​មិនមាន​សុវត្ថិភាព ដូចជា នៅ​ទី​ខ្ពស់ នៅក្នុង​ទឹក កំពុង​បញ្ជា​យានយន្ត ឬ​គ្រឿង​ម៉ាស៊ីន​។ ដូច​ច្នេះ​ការ​ប្រកាច់​ទម្រង់​ធំ ឬ​ធ្ងន់ធ្ងរ អាច​កើតឡើង​នៅពេលដែល​មនុស្ស​មានកា​រ​ប្រកាច់​លើសពី ៥ នាទី​។ ក្នុង​ហេតុការណ៍​នេះ លោកស្រី​វេជ្ជបណ្ឌិត បាន​ណែនាំ​ការសង្គ្រោះ​ពួកគេ​តាមរយៈ ៖ ១) ផ្តល់​កន្លែង​សុវត្ថិភាព ហើយ​គេ​អាច​សម្រាក​បាន ២)​ការពារ​ក្បាល​របស់គេ ៣)​ព្យាយាម​ឲ្យ​គេ​ដេក​ផ្អៀង ដើម្បី​ឲ្យ​ទឹកមាត់​ចេញមកក្រៅ ជៀសវាង​ចូលទៅក្នុង​បំពង់​ខ្ស​ល់ ទោះបីជា​យ៉ាងណាក៏ដោយ ការថែទាំ​អ្នកជំងឺ ត្រូវតែ​ធ្វើ​ប៉ុន្តែ​ជៀសវាង​ការ​សង្កត់ធ្ងន់ៗ​លើ​ខ្លួន​អ្នកជំងឺ ៤)​ពិនិត្យមើល​ការដកដង្ហើម​ថា​ដើរ​ស្រួល​ឬក៏​អត់  ៥)​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ បើ​ការ​ប្រកាច់​លើសពី ៥ នាទី​ហើយ​មិន​ឈប់​
​ជា​សារ​ចុងក្រោយ​លោកស្រី វេជ្ជបណ្ឌិត សូម​ធ្វើការ​ផ្តាំផ្ញើ​ទៅកាន់​មនុស្ស​គ្រប់គ្នា ជាពិសេស​អ្នក​ដែល​សង្ស័យថា ខ្លួនឯង​មាន​អាកា​រៈ​ជំងឺឆ្កួតជ្រូក "​សូមកុំ​មានការ​ខ្មាសអៀន​ក្នុងការ​ពិភាក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ហើយ​កុំ​លាក់បាំង​ជំងឺ​អាចធ្វើ​ការព្យាបាល​បាន​"៕