ស្រី​ស្អាត​ចិន ១០០​នាក់​នាំគ្នា​ទៅ​ហាត់​យូ​ហ្គា លើ​ស្ពាន​កញ្ចក់​ដ៏​ព្រឺព្រួច​

Sanofi

ស្ពាន​កញ្ចក់​ដ៏​អស្ចារ្យ​នៅក្នុង​តំបន់​ទេសចរណ៍​មួយកន្លែង​ក្នុងប្រទេស​ចិន​ដែល​បាន​សម្ភោ​ធ​ប្រើប្រាស់​កាលពី​ខែកញ្ញា​កន្លងទៅ​ថ្មីៗ​នេះ បានក្លាយ​ទៅជា​តំបន់​ពេញនិយម​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដើម្បី​ទៅ​លំហែកាយ ក៏ដូចជា​ចង់​ស្គាល់​ច្បាស់​នូវ​សំណង់​ដ៏​អស្ចារ្យ​មួយ​នេះ ។ ​

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ក្រុម​ស្រី​ស្អាត​មួយក្រុម​ដែលមាន​គ្នា​ចំនួន ១០០​នាក់​បាននាំគ្នា​ឡើងទៅ​លើ​ស្ពាន​កញ្ចក់​មួយ​នេះ​ដើម្បី​ហាត់​យូ​ហ្គា (Yoga) រំងាប់​អារម្មណ៍​ស្មុគស្មាញ​ជាមួយនឹង​ការ​ស្លៀក​សំលៀកបំពាក់​ឯកសណ្ឋាន​យូ​ហ្គា យ៉ាង​សិច​ស៊ី និង​ស្រស់ស្អាត​បំផុត​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ស្ថិតនៅ​ទីនោះ​នាំគ្នា​ចំហ​មាត់​ឈរ​មើល​ស្ទើរ​ភ្លឹក​គ្រប់ៗ​គ្នា ។

សម្រាប់​ការហាត់​ប្រាណ​បែប យូ​ហ្គា របស់​ក្រុម​នារី​ចិន​ដ៏​ស្រស់ស្អាត​ទាំង ១០០​នាក់​នេះដែរ បានធ្វើ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយចំនួន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​បាន​ចុះផ្សាយ​ដោយមាន​ការរៀបរាប់​អំពី​សម្រស់​ដ៏​ស្រស់ស្អាត​ក៏ដូចជា​ភាព​ក្លា​ហ៊ាន​របស់​នារី​ចិន​ទាំងនោះ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ចង់បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ដ៏​អស្ចារ្យ​បំផុត​នៃ​សំណង់​ស្ពាន​កញ្ចក់​ដ៏​មហិមា​មួយ​នេះ ។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ នេះ​ប្រទេស​ចិន​បាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​កញ្ចក់​ដ៏​អស្ចារ្យ​មួយ​ដែលមាន​ប្រវែង​ជិត ៣០០​ម៉ែត្រ និង​មាន​កម្ពស់ ១៨២​ម៉ែត្រ​ពី​ដី​ហើយ​ស្ពាន​កញ្ចក់​នេះដែរ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​ដែល​ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ទាំងនោះ គឺ​ស្ទើ​តែ​មិន​ហ៊ាន​ដើរ​ឆ្លងកាត់​លើ​ស្ពាន​កញ្ចក់​ដ៏​ព្រឺព្រួច​នេះឡើយ ៕ កុសល (​ប្រភព CCTV)

    

Related