សម្តេច​តេ​ជោ​លះបង់​គ្រប់យ៉ាង​ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត​

រាជធានី​ភ្នំពេញ​៖​នៅលើទំព័រ​ហ្វេ​ស​បុក​សម្តេច ហ៊ុន សែន នា​ថ្ងៃនេះ​បាន​បង្ហោះ​ថា លក្ខណៈសម្បត្តិ​ពិសេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កម្ពុជា​ត្រូវការ​ចាំបាច់​បំផុត​នោះ​គឺ គម្រូ​វីរៈភាព​អង់អាច​ក្លាហាន​របស់​សម្តេច ដែល​បាន​ស្ម័គ្រចិត្ត​លះបង់​គ្រួសារ ដោយ​មិន​ខ្លាច​បាត់បង់​អាយុជីវិត ក្នុង​ការរំដោះ​ប្រទេសជាតិ បញ្ចប់សង្គ្រាម ព្រមទាំង​បាន​បង្រួបបង្រួម​ជាតិខ្មែរ​ទាំងមូល​អោយបាន​រួមរស់​នៅក្នុង​សង្គមជាតិ​តែមួយ​ដោយ​គ្មាន​ការរើសអើង​។ ដោយសារ​អតីត​ភាពជា​ប្រវត្តិសាស្ត្រ​នោះ​ហើយ ទើប​កម្ពុជា​បាន​សុខសាន្ត​មកទល់​សព្វថ្ងៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត មក​កម្ពុជា​អច្ឆរិយៈ​រស់​ឡើងវិញ ដែលជា​មោទនភាព​របស់​ខ្មែរ​គ្រប់រូប​។ សម្តេច​តេ​ជោ ពេញចិត្ត​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ មោទនភាព​របស់​សម្តេច គឺ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា ខ្មែរ​បាន​សុខ​គ្រប់គ្នា និង​ប្រទេសជាតិ​រីកចម្រើន​ទៅមុខ​៕

សម្តេច​តេ​ជោ​លះបង់​គ្រប់យ៉ាង​ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត​