[ព័ត៌មាន] អ្នកវិភាគថា iPhone 7 ទំនងជា មិនទាន់ប្រើ អេក្រង់ AMOLED នោះទេ

[ព័ត៌មាន] អ្នកវិភាគថា iPhone 7 ទំនងជា មិនទាន់ប្រើ អេក្រង់ AMOLED នោះទេ
អ្នកវិភាគ Ming-Chi Kuo ដ៏ល្បីល្បាញរបស់ ក្រុមហ៊ុន ហិរញ្ញវត្ថុ KGI Securities បាននិយាយ កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Apple នឹងមិនទាន់ងាកទៅប្រើ អេក្រង់ AMOLED នៅលើ iPhone ជំនាន់ក្រោយ (iPhone 7) នោះទេ។ Kuo ជឿថា Apple នឹងនៅប្រើអេក្រង់ TFT-LCD បច្ចេកវិទ្យា បច្ចុប្បន្ន រហូត 3 ឆ្នាំទៀត ដោយយោងទៅលើ ព័ត៌មានថ្មីៗនេះ ដែលថា រោងចក្រ Foxconn ដែលជា អ្នកផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ អោយ Apple បានចំណាយលុយ វិនិយោគ ជាច្រើន ដើម្បីបង្កើត ចង្វាក់ផលិតកម្ម អេក្រង់ TFT-LCD ជំនាន់ថ្មី។

Foxconn ត្រូវបាន គេរាយការណ៍បន្តទៀតថា កំពុងអភិវឌ្ឍអេក្រង់ LCD ជំនាន់ថ្មី ប្រភេទ Gen-6 LTPS TFT-LCD នៅខេត្ត Zhengzhou ប្រទេស ចិន សំរាប់ ការផលិតទ្រង់ទ្រាយធំ នាឆ្នាំ 2018។ គួររំលឹកថា ក្រៅពី នាឡិកាឆ្លាតវៃ Apple Watch ដែលប្រើ អេក្រង់ AMOLED ផលិតផលផ្សេងទៀតរបស់ Apple នៅប្រើប្រាស់ អេក្រង់ LCD នៅឡើយទេ មិនថា iPhone, iPad និង ម៉ាសីុន Mac។ បើទោះជា មានដំណឹងលេចលឺថា Apple កំពុងតេស្តអេក្រង់ OLED ខ្នាតធំ ក៏ដោយ ប៉ុន្តែ Kuo ជឿថា មិនទាន់មាន ភស្តុតាង គ្រប់គ្រាន់ ក្នុងការជំរុញ Apple អោយធ្វើការ ផ្លាស់ប្តូរ នៅឡើយទេ៕
ប្រភព: Appadvice» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] អ្នកវិភាគថា iPhone 7 ទំនងជា មិនទាន់ប្រើ អេក្រង់ AMOLED នោះទេ已关闭评论
  • 819 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:apple-ios