ខណៈនេះ ​សមត្ថកិច្ច​ចម្រុះ​កំពុង​​​​ឆែក​ឆេរ​​ផ្ទះ​សំណាក់​២​កន្លែង​​នៅក្រុង​ច្បារ​មន

​ខេត្ត​កំពង់​ស្ពឺ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​​​ បាន​ឱ្យ​ដឹង​​ថា ខណៈ​​ពេល​នេះ សមត្ថកិច្ច​ចម្រុះ​​ ដែល​ចូល​រួម​ដោយ​ព្រះ​រាជ​អាជ្ញា​​រង​អម​សាលាដំបូង​ខេត្ត លោក​អភិ​បាល​ក្រុង​ច្បារមន កម្លាំង​ប៉េអឹម​ កម្លាំង​ប៉ូលិស ​​កំពុង​បើក​ប្រតិបត្តិ​ការ​​ចុះ​ឆែក​ឆេរ​ផ្ទះ​សំណាក់​​២​កន្លែង​ក្នុង​ពេល​​តែ​មួយ នៅ​ក្នុង​ក្រុង​ច្បារ​មន ។

ប្រភព​បន្ត​ថា ​​ក្នុង​ការ​ចុះ​ឆែកឆេរ​ផ្ទះសំណាក់​​​​ទាំង​២កន្លែងខាង​លើនេះ ​មាន ​១-ផ្ទះ​សំណាក់​ឈ្មោះ​«សុវណ្ណ» និង​​​​ផ្ទះសំណាក់​​មួយ​ទៀត​​ឈ្មោះ «សុខុម» ​ដែល​មាន​ម្ចាស់​​ផ្ទះ​សំណាក់​​ជា​មន្ត្រី​មន្ទីរ​​កសិកម្ម​ខេត្ត ។ ​​​ក្នុង​​ប្រតិបត្តិ​នៅ​​ម៉ោង​១រសៀល​​​ថ្ងៃទី​១១ វិច្ឆិកា ២០១៥​ នេះ សមត្ថកិច្ច​​ឃាត់​ខ្លួន​​ជន​​សង្ស័យ​ពាក់​គ្រឿង​ញៀន​​៧នាក់​ ​ប្រាក់​ខ្មែរនិង​ប្រាក់​អាមេរិក​មួយ​ចំនួនធំ ​ព្រម​ទាំង​​អាវុធ​ខ្លី​១ដើម​ផង​ដែរ ។

​ប្រភពព័ត៌​មាន​បន្ត​​ទៀត​ថា ​ក្រោយ​ពី​​សមត្ថកិច្ច​​​​​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ពាក់​ព័ន្ធគ្រឿង​ញៀន ​ទើប​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​ឈាន​ទៅ​​​​​ឆែក​ឆេរ​​ផ្ទះ​សំណាក់​ទាំង​២កន្លែង​នៅ​ក្រុង​ច្បារមន​នេះ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​