នាង​ក្រមុំ​រូប​ស្រស់​​បាត់​ខ្លួន​​១៦​ម៉ោងនៅតែរកមិនឃើញ​ សមត្ថកិច្ច​មានតម្រុយ​ពី​មុខ​សញ្ញា​ខ្លះៗ​ហើយ

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​​ម៉ោង​១​រសៀល​ថ្ងៃទី​១១ វិច្ឆិកា ២០១៥ នេះ បើ​តាម​សេចក្តីរាយការណ៍​ជាបឋម​ឱ្យ​ដឹងទៀតថា រយៈ​ពេល​នៃការ​ស៊ើបអង្កេតត្រូវ​បាន​សមត្ថកិច្ច​អះអាងថា ករណី​បាត់​ខ្លួន​នារី​ក្រមុំរូបស្រស់ កំពុងអង្គុយបេះ​សណ្តែក​ ហាក់​ដូចជាមានតម្រុយ​ពី​មុខ​សញ្ញា​ខ្លះៗ​ហើយ តែគ្រាន់តែ​អាច​បង្ហើប​​បាន​ ព្រោះ​​កំពុងស្ថិតក្នុង​ការ​តាម​ដានជាបន្ត​ទៀត ។

ប្រភពបានឱ្យ​ដឹងថា ចំណែក​​ឯនាង​ឆាំ សេរីរ​ដ្ឋា ដែល​ជានារីរងគ្រោះ​កំពុង​តែបាត់ខ្លួននោះ គេក៏​នៅមិន​អាច​សន្និដ្ឋានបានថា មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ឬក៏បែបណានោះទេ ។
បើតាម​ការត្រួតពិនិត្យ​កន្លែងកើតហេតុ នាង​ប្រហែល​ជា​ត្រូវ​ទទួលរង​នូវអំពើទារុណកម្ម​ទៀត​​ផង និង​ស្នាម​អូសនាង​ចូលស្ទឹង តែមិនដឹងថា ជនសង្ស័យ​អូសនាងទៅដើម្បី​អ្វី? ឬក៏អូស​យកទៅ​បង្ខាំង​ទុក​នៅ​កន្លែង​ណាមួយ ដែល​​យើងនៅ​មិនអាចរកឃើញ​នៅ​ឡើយ ។

គួររំលឹកថា បាត់​ខ្លួន​​១២​ម៉ោង ​នាង​ក្រមុំ​រូប​ស្រស់​​នៅតែរកមិនឃើញ​

  • នាង​ក្រមុំ​រូប​ស្រស់​​បាត់​ខ្លួន​​១៦​ម៉ោងនៅតែរកមិនឃើញ​ សមត្ថកិច្ច​មានតម្រុយ​ពី​មុខ​សញ្ញា​ខ្លះៗ​ហើយ已关闭评论
  • 285 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:ក្នុងស្រុក