អគ្គិភ័យឆេះបំផ្លាញផ្ទះ ប្រជាពលរដ្ឋអស់៣ខ្នងទាំងយប់ មិនទាន់ដឹងពី មូលហេតុច្បាស់

កំពង់ចាម ៖ អធិការនគរបាល ស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា មានករណីអគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ នាម៉ោង៩៖៥០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិទី១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ បណ្ដាលឲ្យផ្ទះចំនួន៣ខ្នង ត្រូវបានឆេះអស់ទាំងស្រុង ខណៈដែលមូលហេតុពិត នៅមិនទាន់ដឹងច្បាស់នោះទេ។

ផ្ទះរបស់ប្រជាពលរដ្ឋ ទាំង៣ខ្នងនោះរួមមាន ទី១មានម្ចាស់ឈ្មោះ នឹម ខុម អាយុ៥៣ ប្រពន្ធឈ្មោះ ច្រៅ ថូយ អាយុ៥៥ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ក្បឿង ទំហំ៧គុណ១៦ម៉ែត្រ។ ទី២ ឈ្មោះ ជន សម្បត្តិ អាយុ៤៨ ឆ្នាំប្រពន្ធឈ្មោះ ថាយគីមយ៉េន អាយុ៤៤ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ក្បឿង ទំហំ៧គុណ១៦ម៉ែត្រ និងទី៣មានម្ចាស់ឈ្មោះ ឈឿង ចាន់សេង អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះឡេង សុខអេង អាយុ៥៧ ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ក្បឿង ទំហំ៦គុណ៧ម៉ែត្រ។ ក្នុងនោះមានខូចខាតនូវសម្ភារៈមួយចំនួនទៀតមាន គោយន្តច្នៃ១គ្រឿង ម៉ូតូវ៉េវ១គ្រឿង លុយ៤លានរៀល និងរទេះគោ១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆេះនេះ មិនទាន់ច្បាស់លាស់ទេ ប៉ុន្តែភ្លើងបានឆេះចេញពីផ្ទះ ឈ្មោះ ឈឿង ចាន់ សេង ដោយគាត់ជាមនុស្សពិការភ្នែក (ខ្វិនដើរមិនរួច) ដេកតែម្នាក់ឯង នៅជាប់គ្នានោះ៕