លោកប៉ា សុជាតិវង្ស ធ្វើបាឋកថា ស្តីពី ការចែករំលែកចំណោះដឹង ផ្អែកលើទ្រឹស្តី និងបទពិសោធន៍ការងារជាក់ស្តែង របស់រដ្ឋបាល រាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិចិ្ឆកាឆ្នាំ២០១៥ នៅសាលាភូមិន្ទរដ្ឋបាល លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញធ្វើបាឋកថា ស្តីពី ការចែករំលែកចំណោះដឹងផ្អែកលើទ្រឹស្តី និងបទពិសោធន៍ការងារ ជាក់ស្តែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់សិស្សវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ និងមធ្យម ប្រមាណជាង២០០នាក់ នៃសាលាភូមិន្ទរដ្ឋបាល។

 លោកប៉ា សុជាតិវង្ស បានថ្លែងអំពីខ្លឹមសារសំខាន់ចំនួនពីរ គឺទី១.លើកឡើងអំពីការរៀបចំ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទី២.ការថ្លែងអំពីការងារកសាង និងអភិវឌ្ឍន៏ក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោកប៉ា សុជាតិវង្ស ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាអនុវត្ត របស់ជាតិតែមួយគត់ ទទួលអាណត្តិពីរាជរដ្ឋបាលក្នុងការជ្រើសរើសបណ្តុះបណ្តាលសិស្សវិក្រឹតការមន្រ្តីជាន់ខ្ពស់ និងមធ្យម ដែលកំពុងបម្រើការងារនៅក្នុងវិស័យរដ្ឋបាលសាធារណៈក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនិងបេសកកម្មសេវា សាធារណៈ ស្របទៅនឹងលក្ខខណ្ឌតម្រូវការ នៃការធ្វើទំនើបកម្មមុខងារសាធារណៈ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ នាពេលនេះ។ ម្យ៉ាងវិញទៀតសម្រាប់រាជធានីភ្នំពេញ មន្រ្តីរបស់យើងកំពុងធ្វើការយ៉ាងសកម្ម ដែលបានធនធាន ចំណេះដឹងពីសាលាភូមិន្ទរដ្ឋបាលនេះ បានប្រែក្លាយចំណេះដឹងឲ្យទៅជាបេសកកម្ មនៅក្នុងការចូលរួម និងកសាងអភិវឌ្ឍរាជធានីឲ្យទទួលបានផលយ៉ាងល្អ។

លោកអភិបាលបានលើកឡើងទៀតថា អ្នកចាស់អភិរក្ស ការផ្ទេរចំណេះដឹង ទៅអ្នកជំនាន់ក្រោយ ហើយចេះតែគិតថា អ្នកថ្មី ក្មេងជំនាន់ក្រោយមិនទាន់ធ្វើបាន មិនល្អ មិនទាន់រឹងមាំ ។ ចំណុចនេះហើយជាគុណវិបត្តិរបស់មនុស្សចាស់ ។ ប៉ុន្តែអ្នកថ្មី ជំនាន់ក្រោយក៏មានគុណវិបត្តិដែរ ត្រង់ថា មិនចេះស្រូបយកចំណេះដឹង ចំណុចខ្លាំងរបស់មនុស្សចាស់ ។ ក្មេងៗច្រើនតែគិតថា មានតែខ្លួនចេះជាង មាបសញ្ញាប័ត្រខ្ពស់ ក្មេងមានមោទនភាពលើបញ្ហានេះ ដោយភ្លេចគិតថា មនុស្សចាស់ជាប្រភពទុន មួយដ៏កម្រមិនអាចខ្វះបានសម្រាប់ ជួយបណ្តុះបណ្តាល ក្មេងជំនាន់ក្រោយ ដែលក្មេងខ្លះឈាមរាវ និងមិនមានភាពអំណត់ អត់ធ្មត់ ដូចមនុស្សចាស់ ។ ដូច្នេះយើងត្រូវប្រកាន់យកជំហរណាមួយ ដោយទទួលយកចាស់ក៏បាន ក្មេងក៏បាន ។

ជាក់ស្តែងនៅឆ្នាំ២០១៥នេះ សាលាភូមិន្ទរដ្ឋបាល ទទួលបានមន្រ្តី សិស្ស សិក្ខាកាមដើម្បីចុះធ្វើកម្មសិក្សា នៅនឹងរាជធានី ភ្នំពេញ ដែលនេះជាថ្នាលបណ្តុះបណ្តាលជាក់ស្តែងមួយ រួមចំណែកជាមួយនឹងវគ្គបណ្តុះបណ្តាល របស់វិក្រឹត្យការផងដែរ ៕