លោកស្រ្តី ម៉ែន សំអន ធ្វើកឋិនទាន ប្រមូល​បច្ច័យ​បានជិត ២ម៉ឺន​ដុល្លារ ទៅ​ប្រគេន​ព្រះសង្ឃ នៅ​ខេត្តសៀមរាប

សៀមរាប៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច លោកស្រី ម៉ែន សំអន បានដឹកនាំមន្រ្តីក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទ ធ្វើបុណ្យកឋិនស្វែងរកបច្ច័យបានជិត ២ម៉ឺនដុល្លារ យកទៅប្រគេនព្រះសង្ឃគង់នៅក្នុងគុហារ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីកសាងសមិទ្ធផលនានា រួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន។              

ការផ្តួចផ្តើមធ្វើបុណ្យកឋិនដង្ហែទៅកាន់ គុហារក្នុងខេត្តសៀមរាបនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០១៥ បានធ្វើឡើង បន្ទាប់ពីពិនិត្យឃើញ ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងគុហារ បានជួបការខ្វះខាតត្រៃចីវរសម្រាប់គ្រង ហើយក៏ដើម្បីប្រមូលបច្ច័យ យកទៅកសាងសមិទ្ធផល នានាក្នុងគុហារនេះផងដែរ។

បុណ្យកឋិនទានរបស់លោកស្រី មែន សំអន នាព្រឹកមិញនេះ ប្រមូលបច្ច័យបាន ៧៨លានរៀល ស្មើនិងប្រមាណ ១៩.៥០០ដុល្លារ។

លោកស្រី ម៉ែន សំអន បានថ្លែងក្នុងឱកាសនោះថា កម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ចមកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មី ទាំងកត្តាសេដ្ឋ កិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំមានការរីកចម្រើនឆាប់រហ័ស។

លោកស្រីឧបកនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានចែកអំណាយ ជូនសិស្សានុសិស្ស ១៥០នាក់។ ក្នុងម្នាក់ទទួលបានខោ អាវ សិស្ស ១កំភ្លេរ សៀវភៅ ១ក្បាល ប៉ិច ១ដើម បន្ទាត់ ១ ថវិកា ៥ពាន់រៀល និងចែកក្រុមប្រឹក្សាស្រុក ឃុំ ៩នាក់ម្នាក់ៗ ១០ម៉ឺនរៀល កងកម្លាំង ១៧នាក់ម្នាក់ៗ ៣ម៉ឺនរៀល៕