ប្តី​ប្រពន្ធ​ពីរ​នាក់ ស្លាប់ នៅ​ស្រុក​អន្លង់វែង សមត្ថកិច្ច​សន្និដ្ឋានថា ស្លាប់ ដោយ​ពុល​ស្រាស

បន្ទាយមានជ័យ: ប្តី និង​ប្រពន្ធ បាន​ស្លាប់​ទាំងពីរ​នាក់ ហើយ​មាន​អាក្ការ​:​បែកពពុះមាត់​ផង​។ សាក្សី និង​សមត្ថកិច្ច បាន​សន្និដ្ឋាន​បឋម​ថា ជនរងគ្រោះ បាន​ស្លាប់ ដោយសារ​ពុល​ស្រាស​។​
 
​ប្រភពព័ត៌មាន​អោយដឹង កាលពី​ថ្ងៃទី​១០​វិច្ឆិកា​២០១៥​ថា ពលរដ្ឋ ២​នាក់​ប្តី​ប្រពន្ធ​នោះ បាន​បែកពពុះមាត់​ស្លាប់ កាលពី​ល្ងាច ម៉ោង ៥ និង ៤០ នាទី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ប្តី​ប្រពន្ធ ដែល​ស្លាប់​នោះ មានឈ្មោះ កន ខន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ព្រិច ឃុំ​ថ្លា​ត  ស្រុក​អន្លង់វែង មុខរបរ​រត់​ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​ប្រពន្ធ​ឈ្មោះ អៀង រិ​ទ្ធ ហៅ​ផាត អាយុ ៦៤​ឆ្នាំ ត្រូវជា​ប្រពន្ធចុង រស់នៅ​ជាមួយគ្នា  បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។   
     
​លោក សូ នៅ អធិការ​ស្តីទី នគរបាល​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា តាម​ការត្រួតពិនិត្យរ​ក​ឃើញថា សាកសព​ពុំមែន​ខ្យល់គ​ទេ ព្រោះ​មាន​បែកពពុះមាត់​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​បឋម​ថា ជនរងគ្រោះ ស្លាប់​ដោយ​ពុល​ស្រាស​៕

ប្តី​ប្រពន្ធ​ពីរ​នាក់ ស្លាប់ នៅ​ស្រុក​អន្លង់វែង សមត្ថកិច្ច​សន្និដ្ឋានថា ស្លាប់ ដោយ​ពុល​ស្រាស