សាកលវិទ្យាល័យអាស៊ីអឺរុមសង្ឃឹមបន្តនាំមុខគេ

ភ្នំពេញ:     ភ្នំពេញ​:​ការប្រកួត​កីឡាអត្តពលកម្ម​កីឡា​ដើម្បី​ទាំងអស់គ្នា​ដែល​ធ្វើ​នៅ​ ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​នៅ​ពហុ កីឡដ្ឋាន​ជាតិ​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​បរ​កបាន​មេដាយ​ចំនួន ៥ គ្រឿង ។​

     ក្នុង មេដាយ ៥ គ្រឿង ក្នុងនោះ​មេដាយមាស ២​គ្រឿង និង​មេដាយសំរិទ្ធ ៣ ។​លោក ពៅ ហុក អ្នកគ្រប់គ្រង​កីឡា​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​បាន​និយាយថា​សម្រាប់​ ការប្រកួត​កីឡាអត្តពលកម្ម​កីឡា​ដើម្បី​ទាំងអស់គ្នា ខាង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​សង្ឃឹម​ទទួលបាន​មេដាយ​ច្រើនជាង​ក្រុម​ឯទៀត ជាមិនខាន ពិសេស​នោះ គឺ​មេដាយមាស​តែម្តង​។

​    ចំពោះ​លទ្ធផល​វិញ្ញាសា​រត់​ចម្ងាយ ១៥០០​ម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​កីឡាការិនី ហេង ម៉ី​ជូ មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ប្រើ​ថិរវេលា ៥​នាទី​៤៣ វិនាទី​៥២ រីឯ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាការិនី សុខ ចាន់​រឿន មកពី​ខេត្តតាកែវ ប្រើ​ថេរវេលា ៦​នាទី​១៩ វិនាទី​៨៣ ចំពោះ ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាការិនី ម៉ី ស្រី​មាស មកពី​ខេត្តកណ្តាល ប្រើ​ថេរវេលា ៦​នាទី​៥៣ វិនាទី​៣៩​។

    ​វិញ្ញាសា​រត់​ចម្ងាយ ១៥០០​ម៉ែត្រ​បុរស​៖ ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​កីឡាករ គៀង សាម៉ន មកពី​ក្រសួងការពារជាតិ ប្រើ​ថេរវេលា ៤​នាទី​១៤ វិនាទី​៤៨ រីឯ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាករ ឈុន ប៊ុនថន មកពី​ក្លឹប​រិ​ទ្ធិ​សែន ប្រើ​ថេរវេលា ៤​នាទី​១៥ វិនាទី​៧៧ ចំពោះ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាករ ម៉ា វី​រ៉ូ មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ប្រើ​ថេរវេលា ៤​នាទី​៣៦ វិនាទី​២៨​។​

     វិញ្ញាសា​ចោលដុំដែក​បុរស​៖​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​កីឡាករ ហេង វុទ្ធី មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​ចម្ងាយ​១១.២០​ម៉ែត្រ រីឯ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាករ ស៊ឹម សាម​ឌី មកពី​ខេត្តកំពត បាន​ចម្ងាយ​១០.០៤​ម៉ែត្រ ចំពោះ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាករ ផន ពន្លក មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​ដែល​ចោល បាន​ចម្ងាយ​៩.៦៦​ម៉ែត្រ​។​

 វិញ្ញាសា​ចោលដុំដែក​នារី​៖​ចំណាត់ថ្នាក់ ​លេខ ១ បាន​ទៅលើ​កីឡាការិនី ធឿន មា​រ៉ា​នាជ មកពី​ក្រសួងការពារជាតិ បាន​ចម្ងាយ​៩.៧៦​ម៉ែត្រ រីឯ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាការិនី​ពេជ្រ ជំនោរ មកពី​ខេត្តពោធិ៍សាត់ បាន​ចម្ងាយ​៨.៧៥​ម៉ែត្រ ចំពោះ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាការិនី ឃឹម សុ​ធ​ធា​រុត មកពី​សាលា​អន្តរទ្វីប បាន​ចម្ងាយ​៧.៩៧​ម៉ែត្រ​។

    ​វិញ្ញាសា​បណ្តាក់​៣​ជំហាន​នារី​៖​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​កីឡាការិនី ខាត់ រស្មី មកពី​ខេត្តកំពង់ធំ បាន​ចម្ងាយ​៩.៤៦​ម៉ែត្រ រីឯ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាការិនី ប្លុង ពេជ្រ​អក្ខរា មកពី​ខេត្តកណ្តាល បាន​ចម្ងាយ​៩.៤០​ម៉ែត្រ ចំពោះ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាការិនី គឺ​ន សុគន្ធា មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​ចម្ងាយ​៩.០៨​ម៉ែត្រ​។

វិញ្ញាសា​បណ្តាក់​៣​ជំហាន​បុរស​៖​ ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​កីឡាករ យាំ ភា​រិ​ន មកពី​ក្រសួងការពារជាតិ បាន​ចម្ងាយ​១២.៨៣​ម៉ែត្រ រីឯ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាករ ឆ​យ ឆែម មកពី​ខេត្តសៀមរាប បាន​ចម្ងាយ​១១.៩៥​ម៉ែត្រ ចំពោះ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាករ ពុំ មករា មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ចម្ងាយ​១១.៤០​ម៉ែត្រ​៕