ក្មេង​ទំនើង កាប់​ដាច់​ដៃគូ​ទំនាស់ នៅ​ក្លឹប​ហ្គោល​ថោ​ន ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវបាន​នគរបាល​ប​ង្ក្រា​ប​ចាប់បាន ៩ នាក់​

បន្ទាយមានជ័យ: ករណី​ក្មេង​ទំនើង កាប់​ដាច់​ដៃគូ​ទំនាស់ នៅ​ក្លឹប​ហ្គោល​ថោ​ន ក្នុង​ក្រុង​សិរីសោភ័ណ នៅពេលនេះ  ប៉ូលិស​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ និង​ប៉ូលិស​នាយការិយាល័យ​ក​ណ្តា​ល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ស៊ើបអង្កេត និង​បង្ក្រាប​មុខសញ្ញា​បង្ក​ហឹ​ង្សា​ចេតនា​មាន​ស្ថាន​ទំងន់​នោះ ដោយ​ចាប់បាន​មនុស្ស​សរុប ៩ នាក់​។​
 
​ការបង្ក្រាប​បន្តបន្ទាប់​នោះ បានបញ្ចប់​នៅ​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០១៥ ដោយបាន​ចាប់ខ្លួន​មុខសញ្ញា សរុប ៩​នាក់ ក្នុងនោះ មាន​ស្រី ៣​នាក់ គឺ​នៅ​ក្រុង​សិរីសោភ័ណ ប៉ូលិស​ចាប់​ក្មេងស្រី​បាន ៣​នាក់ និង​នៅ​ស្រុក​មង្គល​បូរី ប៉ូលិស​ចាប់​ក្មេងប្រុស បាន ៦​នាក់​។​
    
​លោក​វរ​:​សេនីយ៍​ឯក សិទ្ធិ ឡោះ ស្នងការរង និង​ជា​នាយការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​និយាយ​នៅ​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១៥​ថា ជនដៃដល់ ដែលជា​មេខ្លោង​ក្នុង​អំពើ​ហឹ​ង្សា​នោះ ឈ្មោះ ឡេង ស៊ី​ណូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​គោក​ព្នៅ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​។ ឈ្មោះ ឡេង ស៊ី​ណូ ជា​អ្នក​ប្រើ និង​កាប់​នឹង​ដាវ​សា​ម៉ា​រ៉ៃ លើ​ជនរងគ្រោះ ឈ្មោះ កេង ឡៃ​ស៊ីម អាយុ ១៧​ឆ្នាំ ជា​កូន​របស់លោក​កេង​ហួត សមាជិក​សង្កាត់​ព្រះ​ពន្លា ដែលមាន​ទីលំនៅ ក្នុងភូមិ​/​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​
   
​ប៉ូលិស​បន្តថា ចំណែក​បក្ខពួក ឈ្មោះ សែត លាប​ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​/​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ជា​អ្នកបើកបរ​ម៉ូតូ ហើយ​មាន​កាន់​ដាវ​សា​ម៉ា​រ៉ៃ ១​ដែរ​។ រីឯ​ជន​ពាក់ព័ន្ធ​ដទៃទៀត ជា​អ្នកសមគំនិត​។​
   
​លោក សិទ្ធិ ឡោះ និយាយ​បន្តថា សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ល្មើស រួមមាន ដាវ​សា​ម៉ា​រ៉ៃ បំពង់​ទីប​ដែក​១ និង​ម៉ូតូ​ជាច្រើន​គ្រឿង​។​

​គួររំលឹកថា កាលពី​ម៉ោង ១​ជាង រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ខណ​:​ចេញពី​ក្លឹប​កំសាន្ត ឌី​ហ្គោល ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ក្មេងស្ទាវ​ទំនើង​យ៉ាងតិច ២​ក្រុម បាន​ជម្រះ​គំនុំ​បន្តិចបន្តួច​របស់ខ្លួន​។ ជនដៃដល់ និង​បក្ខពួក បាន​ស្ទាក់​កាប់​ដាច់​ដៃ​ម្ខាង ខណ​:​កំពុង​ជិះ​ម៉ូតូ​ចេញ​។​
    
​សមត្ថកិច្ច បានបង្ហាញ​មុខ និង​ឈ្មោះ​ជនសង្ស័យ ដៃដល់ និង​ជន​សមគំនិត ទាំង ៩​នាក់ ហើយ​កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូន​ទៅកាន់​តុលាការ​៕

ក្មេង​ទំនើង កាប់​ដាច់​ដៃគូ​ទំនាស់ នៅ​ក្លឹប​ហ្គោល​ថោ​ន ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវបាន​នគរបាល​ប​ង្ក្រា​ប​ចាប់បាន ៩ នាក់​

ក្មេង​ទំនើង កាប់​ដាច់​ដៃគូ​ទំនាស់ នៅ​ក្លឹប​ហ្គោល​ថោ​ន ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវបាន​នគរបាល​ប​ង្ក្រា​ប​ចាប់បាន ៩ នាក់​

ក្មេង​ទំនើង កាប់​ដាច់​ដៃគូ​ទំនាស់ នៅ​ក្លឹប​ហ្គោល​ថោ​ន ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវបាន​នគរបាល​ប​ង្ក្រា​ប​ចាប់បាន ៩ នាក់​