ប៉ូលិស ចាប់​ស្ត្រី​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ម្នាក់ នៅ​ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង: ស្ត្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កំពង់ត្រឡាច ចាប់ខ្លួន​ពីបទ​ចែកចាយ​គ្រឿងញៀន​។  ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​នេះ មានឈ្មោះ ឈឹម សំឡី ភេទ​ស្រី អាយុ ៤៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។

​ក្នុងពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់​ធំ ដែលមាន​ទម្ងន់ ៥,០៥ ក្រាម ទូរស័ព្ទដៃ ១​គ្រឿង និង​ឧបករណ៍​ច្រក​ថ្នាំញៀន​មួយចំនួន​ផងដែរ​។​

​សមត្ថកិច្ច បានអោយដឹងថា ស្ត្រី​រូបនេះ គឺជា​មុខសញ្ញា​ចាស់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ជាប្រចាំ នៅក្នុង​មូលដ្ឋាន នៅក្នុង​ស្រុក​កំពង់ត្រឡាច​នេះ​។ នៅក្នុង​ថ្ងៃ​ចាប់ខ្លួន កម្លាំង​សម្ងាត់ បានផ្តល់​ព័ត៌មាន​ដល់​កម្លាំង​នគរបាល ស្រុក​កំពង់ត្រឡាច ហើយ​បាន​ព័ទ្ធ​ចាប់បាន​ស្ត្រី​រូបនេះ​តែម្តង​៕​

ប៉ូលិស ចាប់​ស្ត្រី​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ម្នាក់ នៅ​ស្រុក​កំពង់ត្រឡាច​

ប៉ូលិស ចាប់​ស្ត្រី​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ម្នាក់ នៅ​ស្រុក​កំពង់ត្រឡាច​