គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ សហជីព នៅ​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា​

ភ្នំពេញ: ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព គឺជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន នឹង​លើក​យកទៅ​ពិភាក្សា និង​អនុម័ត នា​ព្រឹក​ថ្ងៃ​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​បើតាម​លោក​ផៃ​ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក​ផៃ​ស៊ី​ផាន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១​វិច្ឆិកា​នេះ​ថា នៅវេលា​ម៉ោង ៨ និង ៣០ នាទី ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតី​ភាព​​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ ដូចខាងក្រោម​៖
១-​សេចក្ដីព្រាងច្បាប់ ស្តីពី​សហជីព​។​

២-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណ​:​រដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិ​ប្បញ្ញា​ត្តិ​លើ​៖ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវ​:​ចម្រុះ​អាស៊ាន​៕​