កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ពីបទកាប់ជនរងគ្រោះ ដាច់ដៃម្ខាង

បន្ទាយមានជ័យ៖ កំលាំងអធិការដ្ឋាននគរបាល  ក្រុងសិរីសោភ័ណ សហការនិង ការិយាល័យកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនមុខសញ្ញា ជនសង្ស័យប្រុស ស្រីចំនួន៩នាក់ ពីបទកាប់យុវជនម្នាក់ដាច់ដៃ ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ច ឃាត់បានសម្រេចនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ក្រោមការចង្អុលបង្ហាញ ពីសំណាកលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការខេត្ត ដឹកនាំកម្លាំងផ្ទាល់គឺលោក សិទ្ធិ ឡោះ ស្នងការរងខេត្ត និងកម្លាំងនគរបាល ជាច្រើនរូបផងដែរ។

លោក សិទ្ធិ ឡោះ ស្នងការរងខេត្ត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិការនេះថា ជនសង្ស័យប្រុស ស្រីទាំង ៩នាក់នេះ ត្រូវបានកម្លាំងធ្វើការស៊ើបអង្កេត អស់ជាច្រើនថ្ងៃ ទើបធ្វើឃាត់ខ្លួនបក្ខពួក ទាំងអស់នេះតែម្តង ។

លោកបន្តថា ជនដៃដល់ក្នុងអំពើហឹង្សានេះឈ្មោះ ឡេង ស៊ីណូ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី (ជាអ្នកកាប់នឹងដាវសាម៉ារ៉ៃ) និងឈ្មោះ សែត លាបហេង ភេទប្រុស អាយុ១៩ឆ្នាំ ។ ឆ្នាំមាន ទីលំនៅភូមិ/ឃុំបន្ទាយនាង ស្រុកមង្គលបូរី ជាអ្នកជិះម៉ូតូ (មានកាន់ដាវសាម៉ារ៉ៃ១ដែរ) និងប្រុសស្រី៧នាក់ជាអ្នករួមគំនិត ជនសង្ស័យរស់នៅ ក្រុងសិរីសោភ័ណ និងរស់នៅស្រុកមង្គលបូរី  ។

ក្រោយពីស៊ើបអង្កេតសមត្ថកិច្ច យើងដកហូតបានវត្ថុតាង ដាវសាម៉ារ៉ៃ២ដើម បំពង់ទីបដែក១ដើម ។ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រុសស្រី ទាំង៩នាក់ បានឆ្លើយសារភាពកំហុសខ្លួន ថាបានប្រព្រឹត្តករណីកាប់ដាច់ដៃ ទៅលើជនរងគ្រោះ ខាងលើនេះមែន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់តុលាការ ៕

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ពីបទកាប់ជនរងគ្រោះ ដាច់ដៃម្ខាង
កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ពីបទកាប់ជនរងគ្រោះ ដាច់ដៃម្ខាង
កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ពីបទកាប់ជនរងគ្រោះ ដាច់ដៃម្ខាង
កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ពីបទកាប់ជនរងគ្រោះ ដាច់ដៃម្ខាង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត