តណ្ហារោលរាលដល់កម្រិត កម្មករសំណង់ម្នាក់ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់​រំលោក​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​សំណង់​មួយ​កន្លែង​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ង៉ា​ន សា​វង្ស ហៅ​ប៉ុក អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ទីតាំង​កើតហេតុ ។ ចំណែក​ក្មេង​រង​គ្រោះ​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

លោក ម៉េ​ង វិមាន​តា​រ៉ា អធិការរង​ខណ្ឌមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​បាន​ទទួល​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ឈ្មោះ ង៉ា​ន សា​វង្ស ជា​កម្មករ​សំណង់​ថា​បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​ដែល​ទើបតែ​មាន​អាយុ​៦​ឆ្នាំ ទើប​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​ស្នាក់​នៅ​របស់​ជនសង្ស័យ ហើយ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ង៉ា​ន សា​វង្ស បាន​ប្រាប់​ថា ខ្លួន​ពិតជា​បាន​រំលោភ​លើ​រាង​កាយ​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន ដែល​រឿងហេតុ​ដំបូង​ឡើយ​គឺ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​ត្រឡប់​ពី​ការដ្ឋាន​សំណង់​មក​ផ្ទះ​វិញ ដោយ​បាន​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​មក​ជាមួយ​គ្នា ខណៈ​មក​ដល់​ផ្ទះ​ដោយ​តណ្ហា​រាល​រោល​ដល់​កម្រិត ស្រប​ពេល​ស្ងាត់​​គ្មាន​មនុស្ស​នៅ​ផង​នោះ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ខាងលើ​រហូត​បាន​សម្រេច​តែ​ម្តង​ទៅ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ​រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕