ប៉ូលិស​បន្ទាយមានជ័យ​បង្ហាញ​មុខ​សញ្ញា​ក្រុម​ជន​ដៃដល់​កាប់​ភាគី​ម្ខាង​ដាច់ដៃ​

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត​ទៅ កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ហិង្សា កាលពី​ថ្ងៃ​ទី​៣០ តុលា ២០១៥ នៅ​ចំណុច​ខាងត្បូង​ស្ពាន​សែ​សិន សង្កាត់​​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​កន្លង​ទៅ​នេះ ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ​ជន​ដៃដល់ និង​បក្ស​សរុប​ចំនួន​៩​នាក់ (​ស្រី​៣​នាក់​) ក្នុង​ក្រុង​សិរិ​សោភ័ណ  ស្រុក​មង្គលបុរី ។

ចំពោះ​ជន​ដៃដល់​ក្នុង​អំពើ​ហិង្សា​នេះ ឈ្មោះ​ឡេ​ង ស៊ី​ណូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទី​លំ​ន​ភូមិ​គោក​ព្នៅ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ ។ ជា​មួ​ួ​យ​នឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ដាវ​សា​មូ​រ៉ៃ​១ ដែល​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព