​ប្រធាន​ក្លិប​ Barca ប្រាប់​ដំណឹង​ល្អពី​​រឿង​​​របួស​ Messi


​ប្រធាន​ក្លិប​ Barca ប្រាប់​ដំណឹង​ល្អពី​​រឿង​​​របួស​ Messi

លោក​ Josep Maria Bartomeu​ ប្រធាន​ក្លិប​ Barcelona បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ​ Lionel Messi ប្រហែល​អាច​ Fit ទាន់​ ដើម្បី​លេង​ប្រកួត​ធំ El Clasico ​ប៉ះ​ Real Madrid ក្នុង​ក្របខ័ណ្ឌ​​ La Liga នៅ​រយៈពេល​ជាង​១០​ថ្ងៃ​ទៀត​នេះ។

 

​ប្រធាន​ក្លិប​ Barca ប្រាប់​ដំណឹង​ល្អពី​​រឿង​​​របួស​ Messi

 

​​Messi ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ​ក្នុង​ការ​ប្រកួត​ដែល​ Barca ឈ្នះ​ Las Palmas ​កាល​ចុង​ខែ​កញ្ញា ដែល​ធ្វើ​ឲ្យ​តារា​ឆ្នើម​រូប​នេះ ត្រូវ​អវត្តមាន​ជិត​២​ខែ។ ប៉ុន្តែ​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​​២៨​ឆ្នាំ ចូល​ហ្វឹកហាត់​​បាន​​ខ្លះៗ​វិញ​ហើយ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ Ciutat Esportiva ​ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ថា ​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​អាច​ចូល​លេង​បាន​ពេល​ប៉ះ​ Real នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា។

 

“ខ្ញុំ​សង្ឃឹម​ថា​ គាត់​ (Messi) អាច​ចូល​លេង​បាន ខណៈ​ដែល​​ការ​ព្យាបាល​របួស​របស់​គាត់ កំពុង​ស្ថិតិ​ក្នុង​ពេល​កំណត់​ជាក់​លាក់ ទៅ​តាម​គម្រោង​របស់​យើង ដែល​បាន​រំពឹង​ទុក។ ខ្ញុំ​សង្ឃឹម​ថា កីឡាករ​របស់​យើង​ទាំង​អស់​ នឹង​គ្មាន​បញ្ហា​របួស​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ។ បើ​យើង​មាន​ជើង​ពេញ​ យើង​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឈ្នះ​គូ​ប្រជែង​ធំ​របស់​យើង”។ លោក​ Bartomeu ​បាន​លើក​ឡើង។

 

Barcelona ​ឈ្នះ​៧​ដង ក្នុង​ការ​ប្រកួត​៩​លើក​ចុង​ក្រោយ អំឡុង​ពេល​​ Messi អវត្តមាន​ និង​កំពុង​​ឈរ​​កំពូល​តារាង La Liga មាន​៣​ពិន្ទុ​លើ​ Real Madrid មុន​ពេល​ប៉ះ​គ្នា​ ក្រោយ​ត្រឡប់​ពី​ការ​សម្រាក​អន្តរជាតិ​វិញ។ ចំណែក​ឯ​​ Neymar និង​ Luis Suarez ​​វិញ ឡើង​ជើង​យ៉ាង​ខ្លាំង​ ​ដោយ​ស៊ុត​សរុប​បាន​១៧​គ្រាប់ ពេល​គ្មាន​ Messi៕

 

-ចុចអាន៖ តើ​ Messi អាច​ជា​ទាន់​ប្រកួត​​ធំ​ El Clasico ចុង​ខែ​នេះ​ទេ?

 

​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports