[ព័ត៌មាន] កម្មវិធី Apple Music បានមកដល់ ហាងកម្មវិធី Play Store សំរាប់ Android ហើយ

[ព័ត៌មាន] កម្មវិធី Apple Music បានមកដល់ ហាងកម្មវិធី Play Store សំរាប់ Android ហើយ
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ កម្មវិធី Apple Music សំរាប់ ស្មាតហ្វូន ដែលប្រើ ប្រព័ន្ធប្រតិបត្តិការណ៍ Android ហើយ។ គួររំលឹកថា Apple Music គឺជា កម្មវិធីស្តាប់ចំរៀងអនឡាញ តាមតំរូវការ គ្មានដែនកំណត់ ហើយបាន ចាប់ផ្តើម សេវាកម្ម របស់ខ្លួន នៅលើ ប្រព័ន្ធ iOS សំរាប់ iPhone និង iPad តាំងពីខែ មិថុនាមកម៉្លេះ ជាមួយនឹង តំលៃជាវ ប្រចាំខែ $9.99។

សេវាថ្មីនេះ សំរាប់ ប្រព័ន្ធ Android នឹងអាចអោយ អ្នកចុះឈ្មោះថ្មី សាកល្បងដោយឥតគិតថ្លៃ រយៈពេល 3 ខែ ដូចកាលនៅលើ ប្រព័ន្ធ iOS ដែរ។ លោកអ្នក អាចដោនឡូដ កម្មវិធីនេះបាន ពី Play Store ដោយឥតគិតថ្លៃ: https://play.google.com/store/apps/details?id=com.apple.android.music
ប្រភព: PlayStore» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)