​រុស្ស៊ី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​កែប្រែ​រដ្ឋធម្មនុញ ដើម្បី​ដោះស្រាយ​នយោបាយ​ជាប់គាំង

​រុស្ស៊ី​៖​កាលពី​ម្សិលមិញ​រដ្ឋាភិបាល​រុស្ស៊ី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ី​រី និង​បក្សប្រឆាំង​ស៊ី​រី​ត្រូវ​យល់ព្រម​លើ​ការចាប់ផ្ដើម​កែប្រែ​រដ្ឋធម្មនុញ​ជាថ្មី​រហូត​ទៅដល់​១៨​ខែ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ជាប់គាំង​។​    ​លោក ពូ ទីន ធ្លាប់​អះអាងថា ការដោះស្រាយ​វិបត្តិ​នយោបាយ និង​ដោះស្រាយ​សង្គ្រាមស៊ីវិល គឺ​ត្រូវតែ​កម្ចាត់​ក្រុម​អ៊ីស្លាម​IS​ចេញពី​ប្រទេស​ជាមុនសិន​។ ការវាយប្រហារ​តាម​ជើង​អាកាស​របស់​រុស្ស៊ី​កន្លងមក រដ្ឋាភិបាល​ស៊ី​រី​បញ្ជាក់ថា ខ្លួន​ទទួល​ភាព​វិជ្ជមាន​ច្រើន​ក្នុងការ​ប្រឆាំង​ក្រុម​IS​។ ភាព​វិជ្ជមាន​នោះ គឺ​ក្រុម​អ៊ីស្លាម​IS​នៅ​តំបន់​មួយចំនួន​រត់​ខ្ជា​ត់​ខ្ជាយ​អស់​។  

​    ​    ​សូមបញ្ជាក់ថា ការកែប្រែ​រដ្ឋធម្មនុញ​នៅ​ស៊ី​រី ស្នើ​ដោយ​ទីក្រុង​ម៉ូស្គូ នៅ​មិនទាន់​បញ្ជាក់​លម្អិត​នៅឡើយ​ទេ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក​Philip Hammond​បាន​បញ្ជាក់ថា លោក​មិន​ជឿថា ការកែប្រែ​រដ្ឋ​ធម្ម​នុ​ញ្ញា​ស៊ី​រី​អាច​ដោះស្រាយ​ជម្លោះ​បាន​នោះទេ​។ ផ្ទុយទៅវិញ​លោក​ថា មានតែ​ការផ្លាស់ប្ដូរ​មេដឹកនាំ​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នៅ​ស៊ី​រី​៕

​រុស្ស៊ី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​កែប្រែ​រដ្ឋធម្មនុញ ដើម្បី​ដោះស្រាយ​នយោបាយ​ជាប់គាំង