វិធី​ដែល​អាច​ធ្វើឱ្យ​កូន​បាត់​ត្អើក​?

វិធី​ដែល​អាច​ធ្វើឱ្យ​កូន​បាត់​ត្អើក​?

​ទារក​ដែល​ទើប​នឹង​កើត​តែងតែ​មាន​អា​ការៈត្អើក​ជា​និច្ច ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​តែងតែ​បា​រម្ហ ដូចនេះ​ទើប​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​វិធី​ផ្សេងៗ​ដែល​អាច​ការពារ​កូន​មិន​ឱ្យ​មាន​បញ្ហា​នេះ​កាលពី​ម្សិលមិញ ចំណែកឯ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឱ្យ​កូន​បាត់​ត្អើក​បាន​ប្រសិន​បើ​កូន​មាន​អា​ការៈនេះ​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

ធ្វើឱ្យ​រសើប​
អ្នក​អាច​ប្រើ​វិធី​ដែល​អាច​ធ្វើឱ្យ​កូន​រសើប​មក​បំបាត់​អា​ការៈត្អើក​បាន​ដោយ​អ្នកអាចយក​ម្រាមដៃ​អ្នក​អេស​មាត់របស់​កូនថ្មមៗ អេស​ត្រចៀក ឬ​បាតជើង​ជាដើម វា​នឹង​ជួយ​កូន​ឱ្យ​បាត់​ខ្លះ​។​

វ៉ៃ​ខ្នង​
នៅពេល​ដែល​កូន​ត្អើក អ្នក​អាច​ពរ​កូន​ឡើង បន្ទាប់មក​យក​ដៃ​របស់​អ្នក​វ៉ៃ​ខ្នង​របស់​កូន​ថ្ម​មៗ នោះ​កូន​ក៏​អាច​ធូរ​បាន​ខ្លះ​ដែរ​។​

បញ្ចុក​ទឹក​
អ្នក​អាច​បញ្ចុក​ទឹក​កូន​បាន ដោយ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ ឬ​អ្នក​អាច​យក​ប្រដាប់ប្រដា​ល់លេង​មក​បង្វែរ​អារម្មណ៍​របស់​កូន ដោយ​ធ្វើ​សកម្មភាព​ប្លែកៗ​ឱ្យ​កូន​មើល នោះ​កូន​នឹង​អាច​បាត់​ត្អើក​បាន​ខ្លះ​។​

ប្តូរ​ម្សៅ​ទឹកដោះគោ​
មាន​ទារក​ខ្លះ​ត្អើក​ដោយសារតែ​ប្រតិកម្ម​ជា​មួយ​ទឹកដោះគោ​ដែល​គេ​បៅ ដូចនេះ​អ្នក​អាច​ពិគ្រោះ​យល់​បល់​ជាមួយ​គ្រូពេទ្យ ថា​តើ​គួរតែ​ឱ្យ​កូនបៅ​ទឹកដោះគោ​ណា​ទើប​ល្អ​ចំពោះ​សុខភាព​កូន​។​

ទៅ​មន្ទីរពេទ្យ​
ប្រសិនបើ​អ្នក​ប្រើ​វិធី​ខាងលើ​អស់ ហើយ​កូន​នៅតែ​មាន​អា​ការៈនេះ ថែម​ទាំង​បៅ​មិនសូវ​បាន ក្អួត ហើយ​មិន​ឡើង​ទម្ងន់ អ្នក​អាច​នាំ​កូន​ទៅ​ពិនិត្យ​បាន ព្រោះ​ជួនកាល​កូន​អាច​កើត​មាន​ជំងឺ​ណាមួយ​ក៏​ថា​បាន​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។