១០ កំហុស​ពេល​ជ្រើសរើស​កន្លែង​ក្រេប​ទឹកឃ្មុំ​

Sanofi

​គូស្នេហ៍​ណា​ក៏​ដូច​គូស្នេហ៍​ណា​ដែរ តែង​ស្រមៃ​ចង់បាន​វិស្សមកាល​ក្រេបទឹក​ឃ្មុំ​មួយ​ដ៏​ផ្អែមល្ហែម និងដក់​ជាប់​ក្នុង​ចិត្ត​យូរអង្វែង ប៉ុន្តែ​ដោយសារ​ការនឿយហត់​រៀ​ប​ចំ​ពិធី​អាពាហ៍ពិពាហ៍​កត្តា​ថ​រិ​កា ទើប​កប់យោបល់​ពី​ដំណើរ​កម្សាន្ត​អាចធ្វើឱ្យ​គូស្នេហ៍​បាត់បង់​ឱកាស​ដ៏​រីករាយ​នេះ ។ ហេតុនេះ​សូម​គិតគូរ​ពី​គម្រោង​ក្រេបទឹក​ឃ្មុំ​របស់​អ្នក​ឱ្យបាន​ហ្មត់ចត់​ដូច​ខា​ង្រេ​កាម ។​

១ – លៃលក​ពេលវេលា ៖ ជាការ​ល្អ អ្នក​គួររៀបចំ​ដំណើរ​កម្សាន្តឱ្យបាន ៦ ទៅ ៨ ខែ​ជាមុន ដើម្បី​ទទួលបាន​ទីកន្លែង បន្ទប់​សណ្ឋាគារ និង សេវា​ពិសេសៗ​ផ្សេងៗ​ដែល​ចាំបាច់​ត្រូវ​កក់​ឱ្យបាន​មុខ​នោះ​អ្នក​អាច​ទទួលបាន​តម្លៃ​ទាប និង សេវា​ល្អ ។​

២ – កុំ​ប្រាប់​អ្នកណា​ពី​ដំណើរ​កម្សាន្ត​របស់​អ្នក ៖ ប្រសិនបើ​អ្នក​ចង់បាន​ដំណើរ​កម្សាន្ត​សម្រាប់​ពិភព​តែ​ពីរ​នាក់ អ្នក​គួររៀបចំ​ជាមួយ​គូស្នេហ៍​ជាជាង​រក​អ្នកផ្សេង​ឱ្យជួយ​រៀបចំ​ពុំនោះ​ដំណើរ​កម្សាន្ត​នេះ​ប្រាកដជា​ត្រូវ​តាម​ទំនោរ​ចិត្ត​អ្នករៀបចំ​ច្រើនជាង​ហើយ ។​

៣ – យក​ដំណើរ​កម្សាន្ត​តាម​គ្នា ៖ ភ្នាក់ងារ​រៀបចំ​អាពាហ៍ពិពាហ៍​មានការ​មមាញឹក​ច្រើន​រហូត​អាច​រៀបចំ​ដំណើរ​កម្សាន្ត​ដដែលៗ ។ អ្នក​ពិតជា​មិន​ចង់បាន​ការរៀបចំ​បែបនេះ​ទេ អ្នក​ចង់បាន​នូវ​អ្វីដែល​ពិសេស ណាមួយ​ចំណូលចិត្ត​មនុស្ស​មិន​ដូចគ្នា​ទេ ។ ហេតុនេះ​អ្នក​គួរ​ស្តាប់​យោបល់​របស់​អ្នករៀបចំ ឬ ក្រុមគ្រួសារ​ត្រឹម​ជា​គំនិត​យោបល់​បាន​ហើយ ហើយ​រៀបចំ​ដំណើរ​កម្សាន្ត​មួយ​ដែល​អ្នក និង គូស្នេហ៍​ពេញចិត្ត ។​

៤ – មិន​ច្បាស់លាស់​ពីអ្វី​ដែល​ខ្លួន​ចង់បាន ៖ សួរ​ចិត្ត​ខ្លួនឯង​ថា តើ​អ្នក​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​ក្នុង​ទិដ្ឋភាព​បែបណា ? រមណីយដ្ឋាន​ប្រណីត ? កោះដាច់​ស្រយាល ? តំបន់​ធម្មជាតិ ? ឬ​នៅ​បរទេស ? បែបនេះ​អ្នក​អាច​ដឹងបាន​ថា​ខ្លួនឯង​ចង់បាន​អ្វី​ពិតប្រាកដ ។ ដូចនេះ​នៅពេល​គិត​បាន​ច្បាស់ ហើយ​អ្នក​គួរ​ប្រាប់​អ្នករៀបចំ​ដំណើរ​កម្សាន្ត​ឱ្យបាន​ច្បាស់ ។

៥ – ផ្អែកលើ​អ៊ី​ន​ធឺរ​ណេ​ត​តែ​ម្យ៉ាង ៖ ជាការ​ល្អ អ្នក​គួរ​សាកសួរ​អ្នក​ដែល​ធ្លាប់​ទៅ​ទើប​ច្បាស់លាស់​ជាង ព្រោះ​ព័ត៌មាន​តាម​អ៊ី​ន​ធឺរ​ណេ​ត​មិនសូវ​ជា​ជាក់ស្តែង ឬ ក្លែងក្លាយ​ក៏មាន ។ ភ្នាក់ងារ​រៀបចំ​ដំណើរ​កម្សាន្ត មានចំណេះដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​ទីកន្លែង​ទេសចរណ៍ ព្រោះ​ពួកគេ​សុទ្ធតែ​ធ្លាប់​ទៅដល់​កន្លែង​នោះ​ដោយផ្ទាល់ ។​

៦ – មិនបាន​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ ៖ ភ្នាក់ងារ​រៀបចំ​ដំណើរ​កម្សាន្ត​អាច​ផ្តល់​ដំបូន្មាន​ល្អៗ​ច្រើន និង ជួយ​កុំឱ្យ​ចំណាយ​អស់​ច្រើនពេក ព្រោះ​ពួកគេ​មាន​រនុកក្នុង​អាច​ឆែក​តម្លៃ​ជាមួយ​សណ្ឋាគារ​ដឹងថា​ពេលណា​មានការ​បញ្ចុះតម្លៃ និង កិច្ចសន្យា​ដោះដូរ ។​

៧ – ផ្លាស់ប្តូរ​ផែនការ​ក្នុង​រយៈពេល​ខ្លី ៖ នៅពេល​អ្នក​ចំណាយពេល​ច្រើន​លើ​អាពាហ៍ពិពាហ៍ អ្នក​អាច​កាត់​ចំណាយ​លើ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ ។ មិន​ខុស​អី​នោះទេ ប៉ុន្តែ​សាក​គិត​ទៅ​មើល​រវាង​ពិធី​ដែល​រៀបចំ​តែ ១ ថ្ងៃ និង ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​មាន​រយៈពេល ១០ ទៅ ១៤ ថ្ងៃ តើ​មួយណា​ដែល​បន្សល់​អនុស្សាវរីយ៍​ច្រើនជាង ?

៨ – ចាក​ចេញពី​ពិធីមង្គលការ​ឆាប់​ពេក ៖ មានតែ​ក្នុង​ភាពយន្ត​ទេ ដែល​គូស្នេហ៍​ដឹក​ដៃ​គ្នា​ចេញពី​ពិធីមង្គលការ​ហើយ​ឡើង​យន្តហោះ​ទៅ​ក្រេបទឹក​ឃ្មុំ​ភ្លាមៗ ។ ជាក់ស្តែង​អ្នក និង គូស្នេហ៍​ពិតជា​នឿយហត់​ខ្លាំង ហើយ​ត្រូវការ​ពេល​សម្រាក​ខ្លះ​មុននឹង​ចាប់ផ្តើម​ដំណើរ​កម្សាន្ត ។​

៩ – រៀបចំ​សកម្មភាព​កម្សាន្ត​ច្រើនពេក ៖ គូស្នេហ៍​ភាគច្រើន​គិតថា​ដំណើរ​កម្សាន្ត​មួយ​មាន​លក្ខណៈ​ផ្សងព្រេង និង ការសម្រាកលម្ហែ នឹងធ្វើ​ឱ្យ​ការ​ក្រេបទឹក​ឃ្មុំ​កាន់តែ​អស្ចារ្យ ។ តាមពិត​អ្នកត្រូវការ​ពេល​ច្រើន ក្នុងការ​កម្សាន្ត​នៅ​កន្លែង​នីមួយៗ ដូចជា ដើរ​មើល​ឱ្យ​សព្វ ចូលរួម​សកម្មភាព គ្រប់មុខ ជិះសេះ​មើល​ទេសភាព​ក្នុងព្រៃ ឬ ដើរ​មើល​ទេសភាព​ក្នុង​ទីក្រុង​ជាដើម ។ ដូចនេះ​គួររៀបចំ​យ៉ាងណា​កុំឱ្យ​ដំណើរ​កម្សាន្ត​មួយ​ប្រែ​ទៅជា​ធុញទ្រាន់ ។​

១០ – ប្រញាប់​រហូត ៖ គួរ​ចងចាំ​ថា ការ​ក្រេប​ទឹកឃ្មុំ​ទាមទារ​ពេល​សម្រាក​ខ្លះ​សម្រាប់​អ្នក និង គូស្នេហ៍​អាច​ឈ្វេងយល់ ហើយ​ដើរលេង​តាម​សម្រួល ៕​លក្ខិណា ​ ​ ​

 

Related