​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ​៨​ខែ តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ​?

​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ​៨​ខែ តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៨​ខែ មានន័យ​ថា​អ្នក​ជិត​ឈានដល់​ដំណាក់កាល​សម្រាលកូន​ហើយ ដូចនេះ​មុនពេល​ដែល​ឈាន​ដល់​ដំណាក់កាល​នេះ តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​នោះ​?
 

​ហាត់ប្រាណ​
អ្នក​អាច​ហាត់ប្រាណ​បាន​ដោយ​អាច​ហាត់​ដោយ​ធ្វើ​ចលនា​ងាយៗ ដូចជា ដើរ​ជា​ដើម ប៉ុន្តែ​ត្រូវ​តែ​កាត់បន្ថយ​ជាង​ខែ​មុនៗ ដោយសារ​តែ​ពោះ​អ្នក​កាន់តែ​ធំ ដូចនេះ​បើ​អ្នកដើរ​ដល់​មាន​អារម្មណ៍​ហត់ អ្នក​អាច​សម្រាក​បាន ហើយ​ការ​ហាត់ប្រាណ​ដោយ​ដើរ​នេះ​អាច​ជួយ​ឱ្យ​អ្នក​ងាយស្រួល​កើតកូន ថែម​ទាំង​ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​បាន​គ្រប់​ជ្រុងជ្រោយ​ទៀតផង ម្យ៉ាងទៀត វា​ក៏​ល្អ​ចំពោះ​សុខភាព​អ្នក​ដូចគ្នា​។​

វឹក​ហាត់​ការដកដង្ហើម​
•​    ​ពោះ​
​នៅពេល​ដែល​អ្នក​ជិត​កើត ស្បូន​អ្នកនឹង​អាច​រួម​តូច ដែល​អាច​ធ្វើឱ្យ​អ្នក​ឈឺ​ចុកចាប់ ដូចនេះ​អ្នក​អាច​ហាត់​ចលនា​នេះ​ទុកជាមុន ដោយ​អ្នក​អាច​គេង​ផ្ងារ ស្មារ​ដាក់​ឱ្យ​ត្រង់ បន្ទាប់មក​ដាក់​ដៃ​ថ្ម​មៗ​លើ​ពោះ រួច​ដក​ដង្កើម​ឱ្យ​វែង ដោយ​ដំបូង​ត្រូវ​ដកដង្ហើម​ចេញ​ឱ្យអស់ ទើប​ស្រូប​ចូល​វិញ​យឺតៗ ក្រោយពេល​ដែល​ស្រូប​ចូល​គ្រប់​ហើយ អ្នក​អាច​ទប់​ដង្ហើម បន្ទាប់​មក​បន្ធូរ​រាងកាយ​អ្នក ទើប​បញ្ចេញ​ដង្ហើម​មក​ក្រៅ​វិញ​យឺតៗ​។​
 

•​    ​សុដន់​
​ការដកដង្ហើម​នៅទីនេះ អ្នក​អាច​ធ្វើ​ដូច​ខាងលើ​បាន ប៉ុន្តែ​នៅពេល​ដែល​អ្នក​ស្រូប​ដង្ហើមចូល សុដន់​ផ្នែក​ឆ្វេង និង​ស្តាំ​របស់​អ្នក​គួរតែ​ពើង​ឡើង ហើយ​ស្រូបយក​ខ្យល់​ចូល បន្ទាប់មក​ទើប​ទម្លាក់​សុដន់​ចុះ​វិញ ដកដង្ហើម​ចេញ​មក​វិញ​ថ្ម​មៗ​។​
 

•​    ​ដកដង្ហើម​រាក់​
​អ្នក​អាច​គេង​ឱ្យ​ត្រង់ បន្ទាប់​មក​បើក​មាត់​ចំហរ​បន្តិច រួច​ដក​ដង្ហើមចេញ និង​ចូល ដោយ​ប្រើ​ពេល​ខ្លី វា​អាច​ជួយ​មិន​ឱ្យ​ពោះ​អ្នក​កន្ត្រាក់​ខ្លាំង​។​
 

•​    ​ដកដង្ហើម​ខ្លី​
​អ្នក​អាច​គេង​ឱ្យ​ត្រង់ បន្ទាប់​មក​ដៃ​ទាំង​ពីរ​ក្តាប់​ចូលគ្នា ប្រមូល​កម្លាំង​រាងកាយ​ចូលគ្នា ដោយ​ដកដង្ហើម​ខ្លីៗ វា​អាច​ជួយ​ធ្វើឱ្យ​ក្បាល​កូន​ឆាប់​ចេញមកក្រៅ​។​
 

​បញ្ជាក់ ៖ ចលនា​ខាងលើ​នេះ​សាក​សម​សម្រាប់​តែ​អ្នក​ម្តាយ​ដែល​កើត​តាម​ធម្មជាតិ​ទេ​សម្រាប់​ហាត់ ប៉ុន្តែ​បើ​អ្នក​ម្តាយ​ដែល​ត្រូវតែ​វះ​យក​កូន ឬ​កើតមុន​ខែ មិន​សាក​សម​ក្នុង​ការហាត់​ចលនា​ខាងលើ​នេះ​ឡើយ​។​

ងូតទឹក​
អ្នក​មិន​ត្រូវ​ប្រើ​ទឹក​ដែល​ក្តៅ​ពេក និង​ត្រជាក់​ពេក​មក​ងូត​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក និង​អ្នក ហើយ​នៅក្រោយពេល​ដែល​បរិភោគ​បាយ​មួយ​ម៉ោង​រួច អ្នក​មិន​អាច​ងូតទឹក​ទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។