អភិបាលខណ្ឌដង្កោ ស្រែកអង្វរដល់មន្រ្តី កុំពាក់ព័ន្ធល្បែងស៊ីសង និងចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់

ភ្នំពេញ៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានស្រែកអង្វករ និងទទូចយ៉ាងខ្លាំងដល់ មន្រ្តីរបស់ខ្លួនទាំង អស់ ចាប់តាំងពីថ្នាក់មូលដ្ឋាន មានមេភូមិ ចៅសង្កាត់ រហូតដល់ថ្នាក់ខណ្ឌ ដាច់ខាតកុំពាក់ព័ន្ធឲ្យសោះ ជាមួយបទ ល្មើស និងល្បែងស៊ីសងខុសច្បាប់ ដែលបន្តលួចបើកនៅកន្លែងខ្លះ មិនទាន់បង្ក្រាប បើមិនដូច្នេះទេ មន្រ្តីខិលខូច ទាំងនោះ ត្រូវប្រឈម និងទទួលទោសតាមផ្លូវច្បាប់ ខណៈដែលអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានទទួល ពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ស្តីពីមន្រ្តីមូលដ្ឋានខ្លះ របស់ខណ្ឌដង្កោ ជាប់ពាក់ព័ន្ធ និងល្បែងស៊ីសង ខុសច្បាប់ ទាំងនេះ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែវិច្ឆិកា របស់សាលាខណ្ឌ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួម ពីអភិបាលរង អធិការរងនគរបាល មេបញ្ជាការរងអាវុធហត្ថ ចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានការិយាល័យ មេភូមិ និងនាយកសាលា ជាច្រើននាក់ លោក នុត ពុធដារ៉ា បានទទួលស្គាល់ថា នៅតាម មូលដ្ឋានខ្លះ បូកទាំងក្នុងបូរី មួយផងនោះ មានបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងកន្ទុយលេខ ដូច្នេះ លោកសូមទទូច ហើយទទូចទៀត ឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រាវជ្រាវ ជាបន្ទាន់ ហើយ ឈានទៅដល់ការ បង្ក្រាបឲ្យខានតែបាន និងដាច់ខាតត្រូវជៀសឲ្យឆ្ងាយ ប្រយ័ត្ននាំបញ្ហាដល់ខ្លួន។

ទោះបែបនេះក្តីលោកអភិបាល ក៏បានកោតសរសើដល់កងកម្លាំង ទាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ដែលបានទប់ស្កាត់ បទល្មើស ជាច្រើននាពេលកន្លងមក ប៉ុន្តែត្រូវបន្តខិតខំទៀត កាន់តែខ្លាំង ជាពិសេសមេភូមិ ជាម្ចាស់ ទឹកដី ដែលស្គាល់មុខប្រជាពលរដ្ឋ របស់ខ្លួននោះ ត្រូវតាមដាន និងរាយការណ៏ជាបន្ទាន់ នៅពេលឃើញ មនុស្សចម្លែក អាចប្រព្រឹត្តបទល្មើស ណាមួយនោះ ហើយលោកទន្ទឹមគ្នានេះ លោកបានប្រកាសផ្តល់ប្រាក់រង្វាន់ ជូនកងកម្លាំងផងដែរ នៅពេលបង្ក្រាបបានបទល្មើសទាំងនេះ។

ក្រៅពីការងារបញ្ជាឲ្យបង្ក្រាបបទល្មើសទាំងនេះ លោក នុត ពុធដារ៉ា បានដាស់តឿនដល់មន្រ្តីទាំងអស់ ត្រូវចុះ បំរើប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយបញ្ហានានា ដែលកំពុងកើតមានឡើងក្នុងនោះ លោកបានផ្តោតលើ សកម្មភាពចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ជូនដល់ដៃរបស់ពួកគាត់ និងគោលដៅថ្មីមួយទៀតគឺ ការចុះទៅធ្វើសំបុត្រ មរណ:ភាពជូនដល់ផ្ទះតែម្តង នៅពេលគ្រួសារណាមួយ មានសមាជិកស្លាប់ ដែលទាំងនេះ ឆ្លើយតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យមន្រ្តីដាក់ចិត្តដាក់កាយ បំរើប្រជាពលរដ្ឋដោយ ចិត្តស្មោះ ទាន់នៅមានឱកាស។

លោកអភិបាលខណ្ឌដង្កោ បានលើកឡើងពីវិធានការណ៏យ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះសំណង់រំលោភលើ ចិញ្ចើមផ្លូវ ទីសាធារណ: និងមានលិខិតរបស់ លោកទេស រដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ដោយលោកបានបញ្ជាឲ្យ អភិបាលខណ្ឌ សហការជាមួយមន្រ្តីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះមើលជាបន្ទាន់ ចំពោះករណីនេះ ពីព្រោះបញ្ហានេះ មានមន្រ្តីខិលខូចមួយចំនួនតូច ក្នុងនោះការលួចសង់ទីតាំង អាជីវកម្មមួយចំនួន ដូចជាកន្លែងលក់ ហ្គាសជាដើម ត្រូវចាត់ការដល់ទីបញ្ចប់។

សម្រាប់បញ្ហាសណ្តាប់ធ្នាប់សាធារណៈវិញ លោក នុត ពុធដារ៉ា បានប្រាប់ទៅចៅសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចុះប្រមូលសំរាម ដែលមានតាមដងផ្លូវនាំប៉ះពាល់ ដល់សោភ័ណភាព ទេសចរណ៏ និងការចុះរៀបចំលើ ការលក់ដូរ នានានៅតាមទីប្រជុំជន ជាពិសេសផ្សារថ្នល់បត់ជាដើម ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ជាយថា ហេតុណាមួយកើតឡើង ។

ជាចុងក្រោយលោក នុត ពុធដារ៉ា សុំឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាន ចំពោះសកម្មភាព បម្រើប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ ដោយលោកសង្កត់ធ្ងន់ថា ទីណាមានអ្នកមិនគាំទ្រ រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ ចុះទៅទីនោះ ដោះស្រាយជូនពួកគាត់ មិនត្រូវរាថយនោះឡើយ ហើយអំពើល្អរបស់ យើង គង់តែគេទទួលស្គាល់ ដោយមិនប្រើ នយោបាយបោកកុហក និងភូតភរ ដើម្បីចង់បានតែសន្លឹកឆ្នោត ប៉ុណ្ណោះ៕

អភិបាលខណ្ឌដង្កោ ស្រែកអង្វរដល់មន្រ្តី កុំពាក់ព័ន្ធល្បែងស៊ីសង និងចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់

អភិបាលខណ្ឌដង្កោ ស្រែកអង្វរដល់មន្រ្តី កុំពាក់ព័ន្ធល្បែងស៊ីសង និងចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់

អភិបាលខណ្ឌដង្កោ ស្រែកអង្វរដល់មន្រ្តី កុំពាក់ព័ន្ធល្បែងស៊ីសង និងចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់

អភិបាលខណ្ឌដង្កោ ស្រែកអង្វរដល់មន្រ្តី កុំពាក់ព័ន្ធល្បែងស៊ីសង និងចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់