ខឹងម្តាយមិនដណ្ដឹង ប្រពន្ធឲ្យចងក សម្លាប់ខ្លួន

ត្បូងឃ្មុំ ៖ បុរសកំសត់ម្នាក់ បានចងក ធ្វើអត្តឃាតបានសម្រេច ដោយសារតែខឹងម្តាយ មិនចូលស្តីប្រពន្ធ ឲ្យខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលក្រុងសួង បានឲ្យដឹងថា បុរសចងក សម្លាប់ខ្លួនឈ្មោះ អ៊ុនសាឡូត ហៅក្លូ អាយុ២២ឆ្នាំរស់នៅ ជាមួយម្តាយក្នុងភូមិឃុំកើតហេតុ ។

មន្ត្រីនគរបាលបន្តថា បុរសរងគ្រោះបានប្រើខ្សែអង្រឹង ចងក សម្លាប់ខ្លួនក្នុងបន្ទប់បង្គន់ របស់ខ្លួនចម្ងាយពីផ្ទះ ៣ម៉ែត្រកន្លះ ។មន្ត្រីនគរបាល បានបញ្ជាក់ថា មូលហេតុ ដែលធ្វើឲ្យបុរសនោះចងក សម្លាប់ខ្លួន ដោយសារ ខឹងម្តាយ មិនស្តីដណ្តឹង ស្រីដែលខ្លួនស្រឡាញ់ឲ្យខ្លួនខណៈម្តាយប្រាប់ថា កំពុងខ្វះខាតក្នុងជីវភាព ។ ហើយសាកសព ក្រោយពីការពិនិត្យឃើញថា ពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាត ពិតប្រាកដមែន៕

ខឹងម្តាយមិនដណ្ដឹង ប្រពន្ធឲ្យចងក សម្លាប់ខ្លួន

ខឹងម្តាយមិនដណ្ដឹង ប្រពន្ធឲ្យចងក សម្លាប់ខ្លួន