អាហារ​ដែល​ប៉ះពាល់​ដល់​ក្រលៀន​បុរស​

អាហារ​ដែល​ប៉ះពាល់​ដល់​ក្រលៀន​បុរស​

​អាហារ​គឺជា​របស់​ដែល​អ្នក​ត្រូវ​តែ​បរិភោគ​ប្រចាំ​ថ្ងៃ​ដើម្បី​ទ្រទ្រង់​សុខភាព​អ្នក​រាល់គ្នា ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​បើ​អ្នក​ពិសារ​ច្រើន វា​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក ជាពិសេស​បុរស វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​។ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​បុរស​មិន​គួរ​បរិភោគ​ច្រើន​?
 

​ខួរ​សត្វ​
មាន​អ្នកធ្វើការ​ជាច្រើន​តែងតែ​បរិភោគ​ខួរ​ជ្រូក​ដើម្បី​ប៉ូវ​ខួរ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅក្នុង​ខួរ​ជ្រូក​ចំនួន​១០០​ក្រាម មាន​ផ្ទុក​កាឡូរី​ចំនួន​៣១០០​មី​លី​ក្រាម ហើយ​នៅក្នុង​ខួរ​គោ​មាន​ចំនួន​២៤៤៧​មី​លី​ក្រាម ចំណែក​ឯ​ក្នុង​ខួរ​ពពែ​មាន​២០០៤​មី​លី​ក្រាម ដូចនេះ​មួយឆ្នាំ​យក​ល្អ អ្នក​មិន​គួរ​បរិភោគ​លើសពី​៣​ដង​ឡើយ​។​

គ្រឿង​ក្នុង​សត្វ​
អ្នក​មិន​គួរ​បរិភោគ​គ្រឿង​ក្នុង​សត្វ​ផ្សេងៗ​ច្រើន​នោះ​ទេ ទោះបីជា​វា​ឆ្ងាញ់​យ៉ាងណាក៏ដោយ ព្រោះ​នៅក្នុង​គ្រឿង​ក្នុង​ទាំងនោះ មាន​កាឡូរី​ខ្ពស់​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ​។​

ស៊ុត​ផ្នែក​លឿង​
នៅក្នុង​ពងមាន់​ផ្នែក​លឿង មាន​កាឡូរី​ចំនួន​២៩២​មី​លី​ក្រាម ដូចនេះ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម អ្នក​អាច​បរិភោគ​យ៉ាងច្រើន​៣​គ្រាប់​ក្នុង​មួយអាទិត្យ ចំណែក​មនុស្ស​ធម្មតា អាច​បរិភោគ​មួយ​គ្រាប់​ទៅ​កន្លះ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។​

មឹក​
នៅក្នុង​មឹក​១០០​ក្រាម មាន​ផ្ទុក​កាឡូរី​ចំនួន​២៦៨​មី​លី​ក្រាម ដូចនេះ​មួយអាទិត្យ​អ្នក​អាច​បរិភោគ​មិន​ត្រូវ​ហួស​ពី​២​ដង​ឡើយ បើ​អ្នក​មិន​ចង់​បំផ្លាញ​សុខភាព​អ្នក​។​

ឈីស​
អ្នក​មិន​ត្រូវ​ពិសារ​ឈីស​ច្រើន​នោះ​ទេ ព្រោះ​នៅក្នុងឈីស​មាន​ផ្ទុក​កាឡូរី​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ថ្លើម និង​ក្រលៀន​អ្នក​ណាស់ ដូចនេះ​អ្នក​គួរតែ​ចៀស​បើ​អាច​ចៀសបាន​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។