​អាហារ​៤​ប្រភេទ​ដែល​មិន​អាច​ដាក់​ប៊ីចេង​បាន​

​អាហារ​៤​ប្រភេទ​ដែល​មិន​អាច​ដាក់​ប៊ីចេង​បាន​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​សុទ្ធតែ​ដឹង​ពី​ផល​អាក្រក់​នៃ​ប៊ីចេង​រួចមកហើយ ប៉ុន្តែ​មាន​អ្នក​ខ្លះ​នៅតែ​ប្រើ ដោយសារ​តែ​ពេល​ដែល​មិន​ប្រើ​ប៊ីចេង ធ្វើ​ឱ្យ​ម្ហូប​គ្មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​ម្ហូប​មួយចំនួន​មិន​អាច​ប្រើ​ប៊ីចេង​បានទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ តើ​មាន​ម្ហូប​ណាខ្លះ​ដែល​មិន​អាច​ប្រើ​បាន​?

ឆារ​ពពួក​សាច់​ជាមួយ​បន្លែ​
នៅក្នុង​សាច់មាន​សារធាតុ​ម្យ៉ាង​ដែល​នៅពេល​ដែល​អ្នក​ឆារ​ជាមួយ​បន្លែ វា​នឹង​ភាយ​ចេញ​នូវ​សារធាតុ​ម្យ៉ាង​ដែលមាន​ក្នុង​ប៊ីចេង ដូចនេះ​បើ​អ្នក​ដាក់​វា​ទៀត វា​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន ជាងនេះទៅទៀត មាន​អាហារ​មួយចំនួន​ដូចជា ពង​មាន់ ផ្សិត ឬ​គ្រឿង​សមុទ្រ​ជាដើម អ្នក​ក៏​មិន​អាច​ដាក់​ប៊ីចេង​បានដែរ​។​

អាហារ​ដែល​មាន​ទឹកខ្មេះ​
នៅពេល​ដែល​អ្នក​ធ្វើ​ម្ហូប​ដោយ​មាន​ដាក់​ទឹក​ខ្មេះ អ្នក​មិន​ត្រូវ​ដាក់​ប៊ីចេង​នោះទេ ព្រោះ​នៅក្នុង​ទឹកខ្មេះ​មាន​សារធាតុ​ជូរ ដែល​ធ្វើឱ្យ​វា​មិន​ងាយ​រលាយ​ឡើយ នៅពេល​ដែល​អ្នក​ដាក់​ចូល​ទៅក្នុង​មុខម្ហូប​នោះ​។​

អាហារ​ដែល​ត្រជាក់​
នៅពេល​ដែល​អ្នក​ធ្វើ​អាហារ​ដែល​ត្រជា​ក់ដូ​ច​ជា ញាំ ឬ​អាហារ​ដែល​មិន​ចាំ​បាត់​ប្រើ​ភ្លើង​ក៏​ឆ្អិន នោះ​អ្នក​មិន​ត្រូវ​ប្រើ​ប៊ីចេង​នោះទេ ព្រោះ​វា​មិន​រលាយ​ឡើយ ប៉ុន្តែ​បើ​អ្នក​ត្រូវ​តែ​ដាក់ អ្នក​អាច​យក​ទឹក​ក្តៅ​លាយ​ជាមួយ​វា ដើម្បី​ឱ្យ​វា​រលាយ​សិន ទើប​ដាក់ចូល​មុខម្ហូប​អ្នក​។​
 

​អាហារ​ដែល​ផ្អែម​
នៅពេល​ដែល​អ្នក​ធ្វើ​អាហារ​ដែល​ផ្អែម អ្នក​មិន​គួរ​ដាក់​ប៊ីចេង​នោះទេ ព្រោះ​វា​អាច​បំផ្លាញ​រសជាតិ​នៃ​អាហារ​អ្នក​បាន ប៉ុន្តែ​បើ​ក្នុង​អាហារ​ដែល​ប្រៃ អ្នក​អាច​ដាក់​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។