ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្ដែត​ក្នុង​បឹង​

កំពង់ឆ្នាំង: ប្រជាពលរដ្ឋ​ទៅ​ដងទឹក ក៏បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ ស្លាប់​អណ្ដែត​ទឹក​ក្នុង​បឹងបង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥  នៅ​ចំណុច​ក្រោយ​ភូមិអន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។  

​សព​បុរសរងគ្រោះ​មានឈ្មោះ យ៉ែម រី​ម អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុខាងលើ​។ ក្រោយពី​ប្រទះឃើញ​និង​រាយការណ៍​ទៅ សមត្ថកិច្ច​ជំនាញ​​បាន​ចុះ​ធ្វើ​កោសល្យវិច័យ លើ​ខ្លួន​សាកសព រួច​បាន​សន្និដ្ឋាន​ថាស​ព​ខាងលើ គឺ​ស្លាប់ដោយសារ​លង់ទឹក អាច​ថា ខ្យល់គរ​ដួល​ក្នុង​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់​។​

​តាម​សម្ដី​ម្តាយ​របស់​ជនរងគ្រោះ​បាន​និយាយថា នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា គឺ​កូន​គាត់(​ជនរងគ្រោះ​)​ស្រវឹងស្រា​យ៉ាងខ្លាំង ហើយ​បាន​ដើរទៅ​មាត់បឹង​តែ​គ្មាន​អ្នកណាចាប់អារម្មណ៍​ឡើយ ប៉ុន្តែ​ជា​ទម្លាប់​រូបគេ​នោះ​តែងតែ​ចុះទៅ​ដក​ព្រលឹត​នៅ​បឹងខាងលើនេះ រាល់ថ្ងៃ​។ ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋបាន​ប្រទះឃើញ​សព​កូន​គាត់​បាន​អណ្ដែត​ក្នុង​ទឹក​បឹង​ខាងលើ នេះ​តែម្តង​៕​

ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្ដែត​ក្នុង​បឹង​