ស្ត្រី​ម្នាក់​ខ្យល់គ​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល គ្មាន​អ្នកដឹង​

កណ្តាល: ប្រទះឃើញ​ស្ត្រី​ម្នាក់​ត្រូវ​ខ្យល់គ ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល ដោយ​គ្មាន​អ្នកដឹង ។ហេតុការណ៍​ខ្យល់គ ដេកស្លាប់​នេះ​បានកើត​ឡើង កាលពី​​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុច​ភូមិ​តាខ្មៅ ៣​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ ហឺ ( មិន​ស្គាល់ឈ្មោះ​ពិតប្រាកដ )​ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មានស្រុកកំណើត​នៅ​ស្រុក​អង្គ​បុរី ខេ​ត្ត្ត​តាកែវ ។ មាន​ទីលំនៅ ផ្ទះជួល ភូមិ តាខ្មៅ​៣សង្កាត់​តាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ​ធ្វើ​ទឹក​សុទ្ធ ប្តី​ក្រោយ​អ្នករងគ្រោះ​ឈ្មោះមិន លឹ អាយុ​៦២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​​មៀន ក្រុង​តាខ្មៅ ស្ត្រី​រងគ្រោះ​ជា​( ប្រពន្ធចុង )​។​

​តាម​ការបំភ្លឺ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ឃួន សុខា ភេទ​ស្រី អាយុ​៦៨ ឆ្នាំ​បាន​និយាយថាជនរងគ្រោះ​មានឈ្មោះ​ខាងលើ​ស្រែក ហៅ​គាត់​ឲ្យ​ទៅ​ជួយ ហៅ​តា ជា ប្តីគាត់​មក ម្ចាស់ផ្ទះ​ដែលមាន​ឈ្មោះ ខាង​បាន​ទៅ​ហៅ​ប្តី​គាត់​នៅ​ភូមិ​ព្រែក​តា​ពៅមកជួយ​មើល ទៅដល់ ផ្ទះ​គាត់ តា​ជា​ប្តី​មិន​មក​ទេ​ឲ្យ​តែ​កូន​ទិញ​ថ្នាំ​មក​ឲ្យ​(​កូន​ប្រពន្ធដើម​គាត់ មាន​ប្រុស​.​ស្រី ពីរ​នាក់​)​ទិញ​ថ្នាំ មក​ឲ្យ តែ​គាត់​ជា​ប្តី​មិន​មក​ទេ ។

​កូនប្រុស​ស្រី​បន្ទាប់ពី​យក​ថ្នាំ​មកដល់ ហើយក៍​ត្រឡប់​ទៅវិញ ។ លុះ ដល់​ម៉ោង​៦​ព្រឹកថ្ងៃទី​១១​វិច្ឆិកា អ្នកលក់​ទឹកកក​នៅ ខាងក្រោម ប្រាប់ថា​អ្នក​នៅ​បន្ទប់​ខាង​​លើ ដូច​ស្ងាត់ គាត់​ម្ចាស់ផ្ទះ​និង​អ្នកលក់​ទឹកកក​នាំ គ្នា​ទៅ​ជួយ​ពិនិត្យមើល​ទើប​ដឺ​ង​ថាអ្នករងគ្រោះ​បាន​ស្លាប់បាត់​ទៅហើយ​រួច​ក៏​រាយការណ៍​ជូន​អាជ្ញាធរ​​មូលដ្ឋាន​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​បច្ចេកទេស​ខេត្ត ការិយាល័យ ពេទ្យ​ខេត្ត បានចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព រួច​បា​នស​និ្ន​ដ្ឋា​ន​ថា​ស្ត្រី​រងគ្រោះ ស្លាប់​​ដោយ​ខ្យល់គ បានប្រគល់​សព ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ស្ត្រី​ម្នាក់​ខ្យល់គ​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល គ្មាន​អ្នកដឹង​

ស្ត្រី​ម្នាក់​ខ្យល់គ​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល គ្មាន​អ្នកដឹង​

ស្ត្រី​ម្នាក់​ខ្យល់គ​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល គ្មាន​អ្នកដឹង​

ស្ត្រី​ម្នាក់​ខ្យល់គ​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល គ្មាន​អ្នកដឹង​