Facebook សម្តេច​តេ​ជោ ៖ មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ សែន នៅ​កំពង់ចាម​នឹងត្រូវ​សម្ពោធ​នៅ​ថ្ងៃទី​២​ធ្នូ

ភ្នំពេញ: នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសរសេរ​បង្ហោះ​នៅ​រសៀល​ថ្ងៃទី​១១ វិច្ឆិកា ២០១៥​មាន​ខ្លឹមសារ​ទាំងស្រុង​ថា "សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​គាំទ្រ និង លើកស្ទួយ​វិស័យ​កីឡាជាតិ​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ ។​ទន្ទឹមនឹង​​នេះ គឺ​យើង​មានសង្ឃឹម និង​ជំនឿ​លើ​យុវជន​ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​វិស័យ​កីឡា​នៅក្នុង​ប្រទេស​។​

​ដើម្បី​ពង្រឹងគុណភាព​ផ្នែក​កីឡាករ​ហែល​ទឹក​អោយមាន​សមត្ថភាព​កាន់តែ​ខ្ពស់ គឺរាជរដ្ឋាភិបាល​បាន​កសាង​អាង​ហែល​ទឹក​ខ្នា​អន្តរជាតិ​មួយ​នៅ​ខេត្តកំពង់ចាម​ដែលមាន​ឈ្មោះថា ”​មជ្ឈមណ្ឌល​កីឡាហែលទឹក តេ​ជោ សែន Techo Sen SwimmingPool Center” ។ យើង​សង្ឃឹមថា​មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ឪ​កាស​​កាន់តែច្រើន​ឡើងដល់​កីឡាករ កីឡាការិនី​បាន​ហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក​កាន់តែងាយស្រួល  សម្រាប់​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ​។​

​អាង​ហែល​ទឹក​នេះ​គឺមាន​ប្រវែង ៥០ ម៉ែត្រ ហើយ​ជម្រៅ​ទឹក​ពី​១-២ ម៉ែត្រ ដែល​បំពាក់ដោយ​បច្ចេកវិទ្យា និង​សម្ភារ​សុវត្ថិ​ភាពទំនើបៗ​ស្របតាម​ច្បាប់ និង​ការ​​កំណត់​របស់​អន្តរជាតិ (Fédération Internationale de Natation (FINA)​។​

​មជ្ឈមណ្ឌល​កីឡាហែលទឹក​អន្តរជាតិ​នេះ នឹង​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជាផ្លូវការ​នៅ​ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​តេ​ជោ ហ៊ុន សែន ។ នេះ​ជាស​មិ​ទ្ឋ​ផល​ជាតិ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​"៕