លោក​អ៊ឹម ឈុនលឹម បញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត ទប់ស្កាត់ និង​រុះរើ​សំណង់​ខុសច្បាប់ ដែល​រំលោភ​លើដី​សាធារណៈ​

ភ្នំពេញ: ​លោក​អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានចេញ​សេចក្តីជូនដំណឹង​ដោយ​ជម្រាបជូន ដល់​លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ទប់ស្កាត់ និង​រុះរើ​សំណង់​ខុសច្បាប់ ដែល​រំលោភ​លើដី​សាធារណៈ ដី​ចំណីផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​សោភ័ណភាព សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សាធារណៈ នៅតាម​បណ្តា​រាជធានី ខេត្ត​។​

​លោក​អ៊ឹម ឈុនលឹម បាន​លើកឡើងថា អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដូចជា ៖
១)​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ និង​ធុរជន​ឲ្យ​បាន​ជ្រូត​ជ្រាប់ និង​ចូលរួម​អនុវត្ត​វិធានការ​កែតម្រូវ​សំណង់​ខុសច្បាប់​ដូច​បានលើកឡើង​ខាងលើ​។​
២)​កំណត់​អត្តសញ្ញាណ​សំណង់​ដែល​សាងសង់​រំលោភ​លើដី​សាធារណៈ ដូចជា ដី​ចំណីផ្លូវ​សាធារណៈ សួនច្បារ​សាធារណៈ និង​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​ចាប់ផ្តើម​ពី​ទីតាំង​ដែលមាន​ការកំណត់​ទំហំ​ដី​ចំណីផ្លូវ​សាធារណៈ​ច្បាស់លាស់​រួចហើយ និង​ចាត់វិធានការ​តឹងរឹង​ឲ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ ឬ​កែតម្រូវ​ជាបន្ទាន់​។​
៣)​ទប់ស្កាត់​ឲ្យ​ខាងតែបាន​ការសាងសង់​សំណង់​ខុសច្បាប់ រំលោភ​ដី​សាធារណៈ​ត​ទៅមុខទៀត​៕​

លោក​អ៊ឹម ឈុនលឹម បញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត ទប់ស្កាត់ និង​រុះរើ​សំណង់​ខុសច្បាប់ ដែល​រំលោភ​លើដី​សាធារណៈ​
អាង​ស្តុ​ប​ទឹក​បឹងត្របែក ស្ថិតក្នុង​ខណ្ឌចំការមន ដែលប្រជាពលរដ្ឋរំលោភយកយ៉ាងអនាធិបតេយ្យ ​(រូបថត កូឡាប)