ស្តែងណាស់! ប៉ូលីសបាញ់ ជនសង្ស័យ ជួញដូរគ្រឿងញៀន ស្រស់ៗតែម្តង ខណៈព្យាយាម បើកឡានរត់គេច (មានវីដេអូ)

សហរដ្ឋអាមេរិក៖ វីដេអូដ៏គួរឲ្យរន្ធត់ និងស្តែងមួយខ្សែ បានបង្ហាញពីសកម្មភាព ប៉ូលីសម្នាក់ បាញ់ជនសង្ស័យ ជួញដូរ គ្រឿងញៀនម្នាក់ ស្រស់ៗតែម្តង បន្ទាប់ពីជនសង្ស័យ រូបនោះ បានព្យាយាមបើកឡាន រត់គេចពីប៉ូលីស និងចាប់ទាញ ប៉ូលីសម្នាក់ អូសតាមឡាន ទៅជាមួយគ្នា។

ស្តែងណាស់! ប៉ូលីសបាញ់ ជនសង្ស័យ ជួញដូរគ្រឿងញៀន ស្រស់ៗតែម្តង ខណៈព្យាយាម បើកឡានរត់គេច (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យ ជួញដូរគ្រឿងញៀន រូបនោះ មានឈ្មោះថា Towon Earl អាយុ២៩ឆ្នាំ ត្រូវបានប៉ូលីស បាញ់ចំជើងមួយគ្រាប់ បន្ទាប់ពីព្យាយាម បើកឡាន រត់គេចពីប៉ូលីស។

បើតាមខ្សែវីដេអូ ដែលថតបាន ទិដ្ឋភាពទាំងមូល នៃហេតុការណ៍បាញ់គ្នា ដ៏រន្ធត់នោះ បានបង្ហាញឲ្យឃើញ ជនសង្ស័យឈ្មោះ Earl កំពុងត្រូវប៉ូលីសឃាត់ខ្លួន ជាមួយនឹង ឡានមួយគ្រឿង ម៉ាក Honda Accord សេរ៊ីឆ្នាំ២០០០ និងកំពុងតែ និយាយចរចាគ្នា ជាមួយប៉ូលីស។

ស្តែងណាស់! ប៉ូលីសបាញ់ ជនសង្ស័យ ជួញដូរគ្រឿងញៀន ស្រស់ៗតែម្តង ខណៈព្យាយាម បើកឡានរត់គេច (មានវីដេអូ)
ជនសង្ស័យ និងឡាន កំពុងត្រូវប៉ូលីសឃាត់

រំពេចនោះ ជនសង្ស័យបានបើកឡានថយក្រោយ និងចាប់ទាញ ប៉ូលីសម្នាក់ ឈ្មោះ Ryan Vardman ចូលទៅក្នុងឡាន រួចព្យាយាមបើកគេច ទៅជាមួយគ្នា ទាំងទ្វារឡាន នៅបើកនៅឡើយ។ ភ្លាមៗនោះដែរ ប៉ូលីសម្នាក់ទៀត ក៏បានរត់ដេញតាម និងបាញ់ចំនួន ៤គ្រាប់ ប៉ុន្តែ ៣គ្រាប់ដំបូង គឺខុសទាំងអស់ រហូតដល់ គ្រាប់ទី៤ ក៏បាញ់ចំជើង ជនសង្ស័យ បណ្តាលឲ្យជននោះ ដេកដួលសន្លប់ ធ្លាក់ពីលើឡាន តែម្តង។

គួរបញ្ជាក់ផងដែរថា ប៉ូលីសបានរកឃើញ កាំភ្លើងខ្លីមួយដើម ជាមួយនឹង កញ្ឆា, ថ្នាំប្រភេទ Xanax និងកូកាអ៊ីន ផងដែរ នៅក្នុងឡានជនសង្ស័យ។ ប៉ូលីសបានបញ្ជាក់ ឲ្យដឹងដែរថា ឡាន និងកាំភ្លើងខ្លី របស់ជនសង្ស័យ គឺបានលួច ពីរដ្ឋ Alabama៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត