ព្រះរាជពិធី​ពន្លត់ទៀនជ័យ​បិទបញ្ចប់បុណ្យឯករាជ្យជាតិ​ នឹងត្រូវចាប់ផ្តើម​នៅពេលបន្តិចទៀតនេះ

រាជធានីភ្នំពេញ​ ៖ ព្រះរាជពិធីពន្លត់ទៀន​ជ័យបិទបញ្ចប់ខួបលើកទី៦២​ ថ្ងៃបុណ្យឯករាជ្យជាតិ​ ០៩ វិច្ឆិកា ១៩៥៣-០៩ ​វិច្ឆិកា ២០១៥ ​នឹងត្រូវចាប់ផ្តើម​នៅម៉ោង៣និង​៣០​នាទី​រសៀលថ្ងៃទី១១​ វិច្ឆិកានេះ ​ក្រោមព្រះរាជាធិបតី​ដ៍ខ្ពង់ខ្ពស់របស់ព្រះករុណា ​ព្រះបាទ ​សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី​ ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ ។

តាមគម្រោងពិធីខាងលើ​ក៍មានការចូលរួមពីសម្តេច​វិបុលសេនាភក្តី សាយ ឈុំ​ ប្រធានព្រឹទ្ឋសភា ​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា ​សម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ និងមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ឋសភា ​រដ្ឋសភា រាជរដ្ឋាភិបាល ​មន្រ្តីរាជការ ​កងកម្លំាងប្រដាប់​អាវុធទំាងបីប្រភេទ ប្រជាពលរដ្ឋ ​សិស្សានុសិស្ស​ និង អង្គទូត​បណ្តាប្រទេសជាមិត្តប្រចាំ​កម្ពុជាជាច្រើនរូបទៀត ៕